មកទល់រសៀលនេះ យោធាថៃ​បន្តការ​បាញ់​ប្រហារ​មក​លើ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា​ក្នុង​ភូមិ​សាស្រ្ដ​យោធភូមិទី៤ និងទី៥

2025/12/15 12:25:55 am        304

មកទល់រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥នេះ យោធាថៃ បន្តបើក​ការ​បាញ់​ប្រហារ​មក​លើ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា ក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ក្នុងនោះយោធាថៃ បាន​ប្រើ​ប្រាស់​កាំ​ភ្លើងធំ រថក្រោះ ផ្លោងចូលដែនអធិបតេយ្យកម្ពុជា ក្រៅពី​នេះ​បាន​ប្រើ​ដ្រូន​ទម្លាក់​គ្រាប់​បែក​ចូល​ក្នុង​ភូមិជោគជ័យ និងព្រៃចាន់។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បាន​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាននៅរសៀលនេះថា នៅទិសយោធភូមិភាគទី៤ ភាគីថៃ បន្តបាញ់ប្រហារមកលើកម្ពុជា គិត​ចាប់តាំងពីម៉ោង៨ ព្រឹក រហូតដល់ម៉ោង ១៦ រសៀលនៅថ្ងៃនេះ។ យោធាថៃ​បាន​បើក​ការ​បាញ់​ប្រហារកា​ន់តែខ្លាំងថែមទៀត នៅក្នុងភូមិសាស្រ្ដភ្នំខ្មោច តំបន់អានសេះ ប្រាសាទខ្នា ប្រាសាទ​ព្រះវិហារ និងជាំតែ ដោយប្រើប្រាស់កាំភ្លើងធំ និងផ្សែងពុល។ សកម្មភាព​របស់​យោធាថៃ​ នៅបន្តធ្វើការបាញ់ប្រហារ ដោយបន្តបាញ់សម្រុកបន្ថែមនៅភូមិសាស្រ្ដ ភ្នំខ្មោច បុស្ស​ស្បៅ ជាំតែ និងប្រាសាទខ្នា ដោយបានបាញ់កាំភ្លើងធំ ពីចម្ងាយ រថក្រោះបាញ់បំបុក និង​ដ្រូនទ​ម្លាក់​គ្រាប់​បែក នៅភូមិសាស្រ្ដ តាសឹម គោល៨ ជប់អង្គុញ ផ្ទះតាម៉ុក និងតាថាវ ដោយយោធាថៃ បាន​បាញ់​ចូលពីចម្ងាយបន្ថែមទៀត។ យោធាថៃបានវាយប្រហារបន្ត នៅភូមិសាស្រ្ដ ប្រាសាទ​តាក្របី ​ថ្មដូន ដោយប្រើប្រាស់កាំភ្លើងធំបាញ់ប្លោង និងប្រើប្រាស់ផ្សែងពុលបន្ថែមទៀត។ ចំណែក​ស្ថានការណ៍នៅទិសយោធភូមិភាគទី៥ បន្តបាញ់ប្រហារមកលើកម្ពុជា គិត​ចាប់​តាំង​ពីម៉ោង ១៣រសៀល រហូតដល់ម៉ោង ១៦ រសៀល ក្នុងភូមិសាស្រ្ដភូមិជោគជ័យ និងភូមិប្រៃចាន់ ដោយ​ប្រើ​ប្រាស់ដ្រូនទម្លាក់គ្រាប់បែក។

អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យយោធាថៃ បញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់​ការ​ផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងបញ្ឈប់ការវា​យ​ប្រហារ​ដោយ​មិន​រើស​គោល​ដៅ​មក​លើ​ជន​ស៊ីវិល ​និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ដ ហើយយោធា​ថៃ​ត្រូវ​តែប​ង្ហាញពីភាពស្មោះត្រង់, សុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្ដិភាពពិតប្រាកដមែន ព្រោះ​សន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្ដែតាម​រយៈ​សកម្ម​ភាព​ជាក់​ស្ដែង ​ហើយកងទ័ពថៃអាចចាប់ផ្ដើមតាមរយៈការបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        183
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm