នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ នេះ តុលាការទីក្រុងហុងកុង បានចេញសេចក្ដីសម្រេច ដោយរកឃើញថា មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ លោក Jimmy Lai មានទោសពីបទឃុបឃិតជាមួយកងកម្លាំងបរទេស ក្រោមច្បាប់សន្តិសុខជាតិរបស់ទីក្រុងហុងកុង។
លោក Jimmy Lai ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ក្រោមច្បាប់សន្តិសុខជាតិរបស់ហុងកុង ហើយត្រូវបានគេរំពឹងថា នឹងត្រូវកាត់ទោសជាផ្លូវការនៅដើមឆ្នាំក្រោយនេះ៕
