ព្រិល និងខ្យល់ កើនឡើងពីភាគខាងជើងឆ្លងកាត់ប្រទេសជប៉ុនភាគកណ្តាល ខណៈមន្ត្រីកំពុងព្រមានប្រជាជន

2025/12/15 06:32:49 pm        125

ព្រិល និងខ្យល់ កំពុងកើនឡើងពីភាគខាងជើងឆ្លងកាត់ប្រទេសជប៉ុនភាគកណ្តាល។ មន្ត្រីអាកាសធាតុកំពុងព្រមានដល់ប្រជាជននៅក្នុងខេត្តហុកកៃដូភាគខាងជើងផុតរបស់ប្រទេសអំពីព្យុះព្រិល ព្រិលធ្លាក់និងខ្យល់បក់ខ្លាំង។

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុននិយាយថា ប្រព័ន្ធសម្ពាធទាបចំនួនពីរដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សកំពុងវាយប្រហារតំបន់ Tohoku ភាគឦសាន។ ទីភ្នាក់ងារនេះនិយាយថា វាកំពុងបញ្ជូនខ្យល់បក់ខ្លាំងទៅកាន់តំបន់នានាពីកោះហុកកៃដូ ឆ្លងកាត់ភាគខាងកើតប្រទេសជប៉ុន។

សន្ទុះខ្យល់បក់បានកត់ត្រាល្បឿនប្រហែល១៦២គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់ Cape Erimo ភាគខាងត្បូងកោះហុកកៃដូ។ ខ្យល់បក់ ក៏បានកើនឡើងដល់ប្រហែល១១១គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងទីក្រុងNemuro ភាគខាងកើតកោះហុកកៃដូ និងប្រហែល៩៧គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងក្រុង Sakata ខេត្តYamagata។ កោះហុកកៃដូ កំពុងទទួលរងព្រិលធ្លាក់ខ្លាំង។ ព្រិលធ្លាក់ក្នុងរយៈពេល៦ម៉ោងរហូតដល់ម៉ោង១០យប់ថ្ងៃអាទិត្យបានឡើងដល់៣៦សង់ទីម៉ែត្រនៅក្នុងទីក្រុង Obihiro និង៣៤សង់ទីម៉ែត្រនៅក្នុងទីក្រុងHiroo។ ព្រិលធ្លាក់រយៈពេល២៤ម៉ោងរហូតដល់ល្ងាចថ្ងៃច័ន្ទនេះអាចកើនឡើងដល់៨០សង់ទីម៉ែត្រនៅក្នុងតំបន់មួយចំនួននៃកោះហុកកៃដូ។

ទីភ្នាក់ងារនេះនិយាយថាអាកាសធាតុអាចប្រែទៅជាគ្រោះថ្នាក់ខ្លាំងសម្រាប់ប្រជាជននៅកោះហុកកៃដូក្នុងការចេញទៅខាងក្រៅ។ ទីភ្នាក់ងារនេះ កំពុងជំរុញឱ្យប្រជាជនប្រុងប្រយ័ត្នខ្ពស់បន្ថែមដើម្បីទប់ទល់ព្យុះព្រិល ព្រិលធ្លាក់និងខ្យល់បក់ខ្លាំង ព្រមទាំងការរំខានដល់ប្រព័ន្ធដឹកជញ្ជូន។ មន្ត្រីក៏បាននិយាយផងដែរថា បំណាក់ដី និងការដាច់ចរន្តអគ្គិសនី អាចកើតឡើង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        300
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        343
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm