អឺរ៉ុប​ថា ខ្លួន​កំពុង​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​ ក្រោយ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន

2022/02/28 04:17:30 pm        607

​អឺរ៉ុប៖ នាយក​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អឺរ៉ុប​កំពុង​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ហើយ​ចំនួន​ប្រជាជន​អ៊ុយ​ក្រែន​ដែល​ត្រូវបាន​ភៀសខ្លួន​ដោយសារ​ជម្លោះ​អាចមាន​ច្រើនជាង ​៧​លាន​នាក់​។

​លោក Janez Lenarcic ស្នងការ​អឺរ៉ុប​សម្រាប់​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​វិបត្តិបាន​និយាយថា យើង​កំពុង​មើលឃើញ​អំពី​អ្វីដែល​អាច​ក្លាយជា​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​ នៅលើ​ទ្វីបអឺរ៉ុប​របស់​យើង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​។ ខណៈដែល​យើង​និយាយ​នៅពេលនេះ​ថា តម្រូវការ​កំពុង​កើនឡើង​។ លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប្រ៊ុ​ស​សែ​ល បន្ទាប់ពី​កិច្ចប្រជុំ​ពិសេស​មួយ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ថា ដូច្នេះ​សម្រាប់​ស្ថានភាព​មនុស្សធម៌​ជារួម ចំនួន​ដែល​រំពឹងទុក​ថា​ ចំនួន​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​នាពេល​បច្ចុប្បន្ន​គឺ​លើសពី ៧លាននាក់។​ ​ដោយ​សំអាង​លើ​ការប៉ាន់ស្មាន​របស់​អង្គការសហប្រជាជាតិ លោក​បាន​និយាយថា ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រហែល ១៨លាន​នាក់​នឹងរង​ផលប៉ះពាល់​ដោយ​ជម្លោះ​ ក្នុង​លក្ខខណ្ឌ​មនុស្សធម៌​នៅក្នុង​ប្រទេស ឬ​ប្រទេសជិតខាង​នានា ហើយ​មនុស្ស ៧លាន​នាក់​ត្រូវ​ភៀសខ្លួន​នៅ​ខាងក្នុង​ប្រទេស ​និង ៤លាន​នាក់​ដែល​រត់គេច​ចេញពី​ប្រទេស​ជា​ជនភៀសខ្លួន​។

​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ កំពុង​បង្ខំ​ឱ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​ជាច្រើន​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ ​ដើម្បី​ស្វែងរក​ទីជម្រក​មាន​សុវត្ថិភាពដោយ​ឈរ​តម្រង់​ជួរ​គ្នា​វែងៗ​នៅតាម​ព្រំដែន ហើយ​ផលវិបាក​ផ្នែក​មនុស្សធម៌​ធ្ងន់ធ្ងរ​កំពុង​លេចចេញ​ជា​រូបរាង​ជា​បណ្ដើរៗ​។​ ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​លោក Filippo Grandi បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ៥០,០០០នាក់​បាន​ចាក​ចេញពី​ប្រទេស​នេះក្នុង​រយៈពេល​តិចជាង ៤៨ម៉ោង​។ លោក​បាន​និយាយថា ភាគច្រើន​បាន​ភៀសខ្លួន​ទៅ​ប៉ូឡូញ និង​ម៉ុ​ល​ដាវី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1058
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        520
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm