ពលរដ្ឋប៊ូរុនឌី ឆ្លងចូលទៅប្រទេសវិញ ខណៈព្រំដែនបើកជាថ្មី បន្ទាប់ពីក្រុមM23 ដណ្តើមបានទីក្រុង Uvira

2025/12/15 06:42:03 pm        142

សាក្សីបាននិយាយថា ពលរដ្ឋប៊ូរុនឌីរាប់សិបនាក់ដែលជាប់គាំងនៅក្នុងទីក្រុងUvira ភាគខាងកើតប្រទេសកុងហ្គោ ចាប់តាំងពីការដណ្តើមយកបានដោយក្រុមឧទ្ទាមM23 បានចាប់ផ្តើមឆ្លងត្រឡប់ទៅប្រទេសប៊ូរុនឌីវិញកាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ បន្ទាប់ពីអាជ្ញាធរបានបើកព្រំដែនបណ្តោះអាសន្ន។

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីភាពមិនប្រាកដប្រជាជាច្រើនថ្ងៃ ក្រោយក្រុមM23 ដណ្តើមយកបានទីក្រុង Uvira ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនៅបឹង Tanganyika ជិតព្រំដែនប្រទេសប៊ូរុនឌី។ ប៉ុស្តិ៍ព្រំដែន Gatumba ភាគខាងលិចរដ្ឋធានី Bujumbura ប្រទេសប៊ូរុនឌី បានឃើញពលរដ្ឋតម្រង់ជួរដ៏វែងមានកាន់វ៉ាលី និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ខណៈអាជីវករ បុគ្គលិកនិងកម្មករផ្សេងទៀតដែលឆ្លងកាត់ជាប្រចាំរវាងប្រទេសទាំងពីរ បានព្យាយាមត្រឡប់ទៅប្រទេសវិញ។

ពលរដ្ឋប៊ូរុនឌីម្នាក់ និយាយនៅព្រំដែនថា «ខ្ញុំកំពុងត្រឡប់ទៅប្រទេសវិញដើម្បីជួបកូនៗរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តព្រោះពួកគេអនុញ្ញាតឱ្យយើងត្រឡប់ទៅប្រទេសវិញ»។ អ្នកផ្សេងទៀតបានពិពណ៌នាអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនក្នុងអំឡុងពេលប៉ុន្មានថ្ងៃដែលពួកគេបានជាប់គាំងខ្លួននៅក្នុងទីក្រុង Uvira បន្ទាប់ពីការវាយលុករបស់ក្រុមឧទ្ទាម។ អ្នកវិលត្រឡប់ម្នាក់ទៀតបាននិយាយថា «មនុស្សជាច្រើននៅទីនេះស្រេកឃ្លានខ្លាំង។ យើងមិនបានទទួលទានអាហារ និងទឹក ហើយយើងគ្មានកន្លែងដេកទេ» ខណៈអាជីវករមួយចំនួនបានបាត់បង់ទាំងទំនិញនិងប្រាក់របស់ពួកគេ។ ការបើកព្រំដែនឡើងវិញបណ្ដោះអាសន្ន ធ្វើឡើងខណៈអាជ្ញាធរដែលតែងតាំងដោយក្រុម M23 និយាយថា ពួកគេកំពុងរៀបចំដើម្បីអនុញ្ញាតឱ្យជនបរទេសនិងទាហានដែលត្រូវបានចាប់ខ្លួនត្រឡប់ទៅប្រទេសរបស់ពួកគេវិញ ក្នុងពេលមានការព្រោះបារម្ភថាជម្លោះអាចរំខានដល់សកម្មភាព និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនបន្ថែមទៀត។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        13
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        11
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm