លោក Putin ចេញ​បញ្ជា​ឲ្យ​ត្រៀម​កម្លាំង​នុយក្លេអ៊ែរ​ក្នុង​កម្រិត​ខ្ពស់ ខណៈ​លោក​ខាង​លិច​ព្យាយាម​បំផ្លាញ​សេដ្ឋកិច្ច​រុស្ស៊ី​

2022/02/28 04:42:36 pm        1.1 K

​រុស្ស៊ី៖ ខណៈ​ភាព​តានតឹង​ចេះតែ​រីក​ធំ​រវាង​អឺរ៉ុប​ខាងកើត​មួយ​នេះ និង​លោក​ខាង​លិច​ជុំវិញ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជា​ឲ្យ​ត្រៀម​កម្លាំង​ទប់ដោយ​រួម​ទាំង​អង្គភាព​កម្លាំង​នុយក្លេអ៊ែរ ក្នុង​ការ​ត្រៀម​បង្ការ​កម្រិត​ខ្ពស់​កាលពី​ថ្ងៃអាទិត្យ ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​លោក​បាន​ហៅថា ​ជា​សេចក្ដីថ្លែងការណ៍​ឈ្លានពាន​ដឹកនាំ​ដោយ​មហា​អំណាច​សម្ព័ន្ធ​ណា​តូ​។

​សកម្មភាព​នេះ​មានន័យថា លោក Putin បាន​បញ្ជា​ឲ្យ​អង្គភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​រុស្ស៊ី បង្កើន​ការ​ត្រៀម​ខ្លួន​ឲ្យ​កាន់តែ​ពេញលេញ​ថែមទៀតក្នុង​ការ​វាយប្រហារ​ ដែល​បង្កើន​ការ​គំរាម​កំហែង​ដែល​ភាព​តានតឹង​នេះ​អាច​ពុះ​កញ្ជ្រោល​ខ្លាំង ផ្ទុះ​ចេញ​ជា​សង្គ្រាម​នុយក្លេអ៊ែរ។ មេដឹកនាំ​រុស្ស៊ី​ក៏បាន​លើកឡើង​ពី​ទណ្ឌកម្ម​ហិរញ្ញវត្ថុ ​ដែល​កំពុង​ប៉ះទង្គិច​ខ្លាំង​ដែល​ត្រូវ​បាន​ដាក់​ដោយ​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៊ី រួម​ទាំង​លោក Putin ខ្លួនឯង​ផង​ដែរ​។​ ​លោក Putin បាន​និយាយ​នៅ​ក្នុង​ការ​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​ថា ​បណ្ដា​ប្រទេស​លោកខាងលិចមិន​ត្រឹមតែ​ចាត់វិធានការ​គ្មាន​ធម៌​មេត្តាប្រឆាំង​នឹង​ប្រទេស​យើង លើ​បេះដូង​សេដ្ឋកិច្ច​របស់​យើង​ប៉ុណ្ណោះ​ទេ ក្រុម​មន្ត្រី​ជាន់ខ្ពស់​មក​ពី​សម្ព័ន្ធ​ណា​តូ ​ថែមទាំង​បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ឈ្លានពាន​មក​លើ​ប្រទេស​របស់​យើង​ថែម​ទៀត​ផង៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1131
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        567
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm