ក្រសួងអប់រំ ជួយដល់កុមារមានពិការភាព ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន

2025/12/15 10:41:49 pm        125

នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាថ្នាក់ជាតិលើកទី១៣ ស្តីពី ការអប់រំបរិយាបន្ន ក្រោមប្រធានបទ« ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជួយដល់កុមារមានពិការភាពគ្រប់ប្រភេទ ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន»។ វេទិកានេះ ឆ្លុះបញ្ចាំងពីការលើកកម្ពស់វិស័យអប់រំ ជាពិសេសការអប់រំបរិយាបន្ន ដើម្បីធានាថា "គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ"

ក្នុងឱកាសនេះ ឯកឧត្តមណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់អង្គវេទិកា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ៖

ទី១. ពង្រឹងយន្តការបណ្តុះបណ្តាលគ្រូគរុកោសល្យ៖ ត្រូវបង្កើត និងពង្រឹងកម្មវិធីបណ្តុះបណ្តាលបន្ត និងការបណ្តុះបណ្តាលមុនចូលបម្រើការងារដល់គ្រូទាំងអស់ ទាំងគ្រូអប់រំទូទៅ និងគ្រូអប់រំពិសេស ឱ្យមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ក្នុងការកំណត់អត្តសញ្ញាណ និងការបង្រៀនកុមារមានពិការភាពគ្រប់ប្រភេទ។

ទី២. បង្កើនកិច្ចសហការពហុភាគី៖ ជំរុញការចូលរួមពីមាតាបិតា អាជ្ញាធរដែនដី ក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការដៃគូ ដើម្បីបង្កើតប្រព័ន្ធគាំទ្ររួមគ្នានៅថ្នាក់មូលដ្ឋាន និងសាលារៀន។

ទី៣. ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍៖ ស្រាវជ្រាវ និងអនុវត្តឧបករណ៍ បច្ចេកវិទ្យាជំនួយ និងវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីឱ្យការសិក្សាកាន់តែមានលក្ខណៈបរិយាបន្ន និងសមស្របតាមតម្រូវការរបស់កុមារម្នាក់ៗ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តយកចិត្តទុក ដាក់ពង្រឹងសមត្ថភាពជាប្រចាំ ចេះចែករំលែក ផ្តល់ឱកាសរៀនសូត្រ និងផ្លាស់ប្ដូរបទពិសោធល្អៗពីគ្នាទៅវិញទៅមកពីវេទិកាថ្នាក់ជាតិលើកទី១៣នេះ ដើម្បីយកទៅអនុវត្តជាក់ស្ដែងក្នុងការបង្រៀនសិស្សមានពិការភាព និងដើម្បីសម្រេចនូវចក្ខុវិស័យរួមរបស់យើង គឺទាំងអស់គ្នាទទួលបានការអប់រំ និងការសិក្សាពេញមួយជីវិត។

គួរបញ្ជាក់ថា វេទិកានេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា នាយកដ្ឋានពាក់ព័ន្ធ វិទ្យាស្ថានជាតិអប់រំពិសេស ប្រតិភូមកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត វិទ្យាល័យអប់រំពិសេស តំណាងអង្គការយូនីសេហ្វ អង្គការដៃគូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូ សរុបចំនួន ២៤០នាក់ ស្រី ៩៧នាក់៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        140
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm