អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូនឹងមិនពេញចិត្តទេ ប្រសិនបើទីក្រុងគីវចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហើយបំផ្លាញពួកវាចោលនោះ។

នៅពេលសួរថាតើរុស្ស៊ីនឹងពេញចិត្តដែរឬទេ ប្រសិនបើរបបក្រុងគីវចុះហត្ថលេខាលើឯកសារមួយចំនួនក្រោមសម្ពាធ ប៉ុន្តែបន្ទាប់មកបានចាប់ផ្តើមបំផ្លាញពួកវាតាមរបៀបដែលខ្លួនបានធ្វើជាមួយនឹងកិច្ចព្រមព្រៀងទីក្រងMinsk លោកបានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ Pavel Zarubin៖«យើងនឹងមិនយល់ព្រមជាមួយរឿងនោះទេ»។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានបន្ថែមថា៖«នេះគឺជាមូលហេតុដែលគួរតែមានប្រព័ន្ធធានាជាក់លាក់មួយមិនត្រឹមតែទាក់ទងនឹងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះផងដែរ។ ជំហររបស់ទីក្រុងវ៉ាស៊ីនតោន ពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅទីនេះ។ យើងអាចមើលឃើញថា វាមានភាពម៉ឺងម៉ាត់ ប្រាកដនិយម និងជាក់ស្តែង»៕
