ប្រធានាធិបតីថ្មីនៃប្រទេសឈីលី បានបង្ហើបពីពេលវេលាដ៏លំបាកសម្រាប់ប្រទេសរបស់ខ្លួន

2025/12/15 10:58:48 pm        72

លោក Jose Antonio Kast ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសឈីលី បាននិយាយថា ប្រទេសរបស់លោកប្រឈមនឹងឆ្នាំដ៏ស្មុកស្មាញមួយ នាពេលខាងមុខ ប៉ុន្តែបានប្តេជ្ញាថា នឹងធ្វើការលើ    «ការស្តារច្បាប់ និងសណ្តាប់ធ្នាប់ឡើងវិញ» នៅក្នុងសាធារណរដ្ឋនេះ។

លោក Kast បានថ្លែងសុន្ទរកថាដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតីឈីលីថា៖«យើងនឹងមានឆ្នាំដ៏លំបាកមួយ ពីព្រោះស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេស គឺមិនល្អ»។

លោកបានលើកឡើងថា៖«ប៉ុន្តែលទ្ធផលទំនងជាមិនលេចឡើងនៅថ្ងៃបន្ទាប់ទេ»។ «យើងនឹងត្រូវការការតស៊ូ កម្លាំង និងប្រាជ្ញា ដើម្បីដោះស្រាយបញ្ហាដែលមានស្រាប់»។

លោកប្រធានាធិបតីឈីលីដែលទើបជាប់ឆ្នោតថ្មីរូបនេះ បានបន្ថែមថា៖«វានឹងក្លាយជាការចាប់ផ្តើមនៃការផ្លាស់ប្តូរសម្រាប់ប្រជាជនឈីលី ដែលត្រូវការសាមគ្គីភាព»។

គណៈកម្មការរៀបចំការបោះឆ្នោតឈីលី បានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា អ្នកនយោបាយអភិរក្សនិយមប្រឆាំង លោក Jose Antonio Kast បានឈ្នះជុំទី ២ នៃការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ។

យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតបានឲ្យដឹងថា លោក Kast ទទួលបានសំឡេងគាំទ្រ ៥៨,៦១% ខណៈដែលគូប្រជែងសំខាន់របស់ខ្លួន គឺលោក Jeannette Jara ទទួលបានសំឡេងគាំទ្រ ៤១,៣៩% បន្ទាប់ពីការរាប់សន្លឹកឆ្នោតដោយផ្អែកលើលទ្ធផលដែលផ្តល់ដោយការិយាល័យបោះឆ្នោតចំនួន ៨៣,៤៣%។

នៅថ្ងៃទី ១៤ ខែធ្នូ ប្រទេសឈីលី បានរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភា។ 

នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួន លោក Kast បានតស៊ូមតិឲ្យកាត់បន្ថយអន្តរាគមន៍របស់រដ្ឋាភិបាលលើសេដ្ឋកិច្ច និងវិធានការតឹងរ៉ឹងជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងអន្តោ   ប្រវេសន៍ខុសច្បាប់។ លោកក៏បានប្តេជ្ញាថា នឹងបន្ថយអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្ម កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងសាងសង់របងនៅតាមព្រំដែនជាមួយប្រទេសបូលីវី៕


អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm