ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការវិវឌ្ឍន៍​កីឡា​គុន​ល្បុក្កតោ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/02/28 05:25:30 pm        111

​ល្បុក្កតោ៖ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ និង​ការ​វិវឌ្ឍន៍​ថ្មីៗ​នៃ​កីឡា​គុន​ល្បុក្កតោគឺជា​សញ្ញា​វិជ្ជមាន សម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ការបង្ហាញ​សុទិដ្ឋិនិយម​នេះធ្វើឡើង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ ក្រោយ​ដំណើរ​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល ៣​ថ្ងៃពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៧ ខែកុម្ភៈ​កន្លងទៅនៅ​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កា​រ៉ា​តេ ពិធី​បើក​ការ​បាន​ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ច័ន្ទ សារុន ប្រធាន​សហព័ន្ធ និង​ពិធី​បិទ​ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម កែវ រ៉េមី អនុប្រធាន​សហព័ន្ធ។​ ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ មានប្រសាសន៍ថា គណៈកម្មការ​រៀបចំ​ធ្វើបាន​យ៉ាង​ល្អប្រសើរក្នុងការ​រៀបចំ ទាំង​ការងាររដ្ឋបាល ការងារ​បច្ចេកទេស គឺមាន​ការប្រែប្រួល​ជា​វិជ្ជមាន ហើយ​កីឡាករ​-​កីឡាការិនីក៏​មាន​សមត្ថភាព ទាំង​ក្បាច់គុន​ប្រយុទ្ធ និង​សម្ដែងបានបង្ហាញ​នូវ​ទេពកោសល្យ ភាពប៉ិនប្រសព្វ សេចក្ដីក្លាហាន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​វឌ្ឍនភាព​សម្រាប់​ត្រៀមលក្ខណៈ ​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំ​២០២៣។​

​ទន្ទឹម​ជាមួយគ្នា​លោក អ៊ូ តារា អគ្គលេខាធិការរង​សហព័ន្ធ ក៏បាន​វាយតម្លៃ​ខ្ពស់លើ​សមត្ថភាព​កីឡាករ​-​កីឡាការិនី និង​មន្ដ្រី​បច្ចេកទេសសម្រាប់​ការបំពេញ​កាតព្វកិច្ច​ក្នុងការ​ប្រកួត​ឆ្នាំនេះ​ផងដែរ ហើយ​លោក​បាន​សំណូមពរ​ឲ្យ​កីឡាករ​-​កីឡាការិនី ក៏ដូចជា​មន្ដ្រី​បច្ចេកទេសដើម្បី​បន្ដ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឲ្យ​ស័ក្ដិ​សមជា​ធនធាន​សម្រាប់​ត្រៀម​ស៊ី​ហ្គេមក្នុងនាម​ជា​ម្ចាស់ផ្ទះ ក្នុងការ​ដណ្ដើម​មេដាយ និង​កិត្តិយស​ជូន​ជាតិ​ឲ្យ​ខាន​តែ​បាន។​ ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះគឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​ប្រមាណ ២០០​នាក់មកពី ២៨​សាលា​គុនដែល​ធ្វើការ​ប្រកួត​លើ ២១​វិញ្ញាសា។ ជា​លទ្ធផល​សាលា​គុន​តា​រាជ ខេត្ត​ព្រះសីហនុ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ១០គ្រឿង (​មាស​៥, ប្រាក់៤ និង​សំ​រឺ​ទ្ធ១) ខណៈ​ក្រសួងមហាផ្ទៃឈរ​លេខ​២ ដណ្ដើមបាន​មេដាយមាស៣, ប្រាក់១ និង​សំរឹទ្ធ៣ និង​សាលា​គុន​ព្រះស៊ីសុវត្ថិឈរ​លេខ​៣ ឈ្នះ​មេដាយមាស៣ និង​សំរឹទ្ធ១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm