អាមេរិក​រិះគន់​ការ​បញ្ជា​ឲ្យ​ត្រៀម​កម្លាំង​នុយក្លេអ៊ែរ​ថា​ ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ពិចារណា​ទណ្ឌកម្ម​ថែមទៀត​

2022/02/28 05:48:06 pm        426

​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​ និង​អង្គការ​ណា​តូ​កាលពី​ថ្ងៃអាទិត្យបាន​ថ្កោលទោស​ បទបញ្ជា​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ការ​ត្រៀម​កម្លាំង​នុយក្លេអ៊ែរ​របស់​លោក​ក្នុង​កម្រិត​ខ្ពស់​ថា ​ជា​រឿង​គ្រោះថ្នាក់ និង​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន ខណៈ​ដែល​សេត​វិមាន​បាន​និយាយ​ថា ខ្លួន​នឹង​មិន​រុញរា​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ថ្មី​លើ​វិស័យ​ថាមពល​របស់​រុស្ស៊ី​នោះ​ទេ​។

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield បាន​ប្រាប់​កម្មវិធី Face the Nation របស់​ទូរទស្សន៍ CBS ថា ​សកម្មភាព​របស់​លោក Putin បាន​ធ្វើ​ឲ្យ​ជម្លោះ​រីក​កាន់តែ​ធំ និង​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​ឡើយ​។​ លោកស្រី Thomas-Greenfield បាន​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​បន្ត​សម្លឹង​រក​ការ​ចាត់​វិធានការ​ថ្មីៗ និង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ប្រឆាំង​នឹង​រុស្ស៊ី​។ ​កាលពី​ថ្ងៃអាទិត្យ​​ម្សិលមិញ​នេះ​ដែរ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិបាន​អំពាវនាវ ឲ្យ​មាន​សម័យប្រជុំ​បន្ទាន់​ពិសេស​មួយ​នៃ​មហាសន្និបាត​ដែល​មាន​សមាជិក ១៩៣​ប្រទេស​ស្ដីពី​ការ​ឈ្លានពាន​របស់​រុស្ស៊ីដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​បង្កើន​យុទ្ធនាការ​ការទូត ដើម្បី​ធ្វើឲ្យ​ក្រុង​មូ​ស្គូ​ឯកា​ពី​ពិភពលោក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1084
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        530
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm