WHO ជំរុញ​ពិភព​លោក​កុំ​ឲ្យ​ផ្អាក​ចាក់​វ៉ាក់សាំង​បង្ការ​ COVID-19 ខណៈ​អឺរ៉ុប​បែក​បាក់​គ្នា​ក្នុង​ការ​ប្រើ​​វ៉ាក់សាំងក្រុមហ៊ុន​ AstraZeneca

2021/04/27 09:59:58 am        299

​ស្វីស៖ អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ ដល់​ប្រទេស​នានា​កាលពី​ថ្ងៃ​ច័ន្ទ កុំ​ឲ្យ​ផ្អាក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ បន្ទាប់ពី​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ និង​ប្រទេស​មួយ​នៅ​អាស៊ី​បាន​ចូល​រួម​ផ្អាក​ ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​វីរុស​ COVID-19 របស់​ក្រុមហ៊ុន AstraZeneca ​ក្នុង​ចំនួន​តិចតួច​ដោយសារ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​។​

​ប្រទេស​ថៃ​បាន​ប្រកាស​ពី​ផែនការ​នានា​កាលពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​បន្ត​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ រួម​សហការ​ផលិត​រវាង​អង់គ្លេស និង​ស៊ុយ​អ៊ែត​ ប៉ុន្តែ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ​ខ្លួន​នឹង​រង់​ចាំ​មើល​ស្ថានការណ៍​សិន​ បន្ទាប់ពី​ប្រទេស​អៀរ​ឡង់ ​និង​ហូ​ឡង់​បាន​ប្រកាស​ផ្អាក​កាលពី​ថ្ងៃអាទិត្យ​។ ​​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Astra​Zeneca តាម​ការណែនាំ​របស់​វិទ្យាស្ថាន Paul Ehrlich ដែល​ជា​អាជ្ញាធរ​ទទួល​បន្ទុក​ការ​ប្រើ​ប្រាស់​វ៉ាក់​សាំង​របស់​ខ្លួន​។ ប្រទេស​បារាំង​ និង​អ៊ីតាលី​ក៏បាន​សម្រេចចិត្ត​ ផ្អាក​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ​។ ប្រធានាធិបតី​បារាំង​ លោក Emmanuel Macron ​បាន​និយាយ​ថា ​​បារាំង​នឹង​ផ្អាក​ប្រើ​វ៉ាក់​សាំងដោយ​រង់ចាំ​ ការ​វាយ​តំ​លៃ​ពី​និយតករ​របស់​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​អង្គារ​នេះ​។

នាយករដ្ឋមន្ត្រី​អ៊ីតាលី​ លោក Mario Draghi​ បាន​និយាយ​ថា​ លោក​បានសម្រេច​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​ បន្ទាប់ពី​មានការ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសុខា​ភិបាល​របស់​លោក​។ ​ប្រទេស​ដា​ណឺ​ម៉ាក​ និង​ន័​រ​វែ​ស​បាន​រាយការណ៍​ករណី​ដាច់ដោយឡែក ​ពី​ការ​ហូរ​ឈាម​ ឈាមកក​ក្នុង​សរសៃឈាម និង​ចំនួន​ផ្លា​កែ​ត​ទាប​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង AstraZeneca។ ប្រទេស​អ៊ី​ស្លង់​ និង​ប៊ុលហ្គារី​បាន​ផ្អាក​ការប្រើប្រាស់​របស់​ខ្លួន ខណៈ​ដែល​​អូទ្រីស​បាន​ឈប់​ប្រើ​វ៉ាក់សាំង​នេះ​ជាច្រើន​វគ្គ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        66
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm