Liverpool លើក​ពាន Carabao Cup លើកដំបូង​ក្នុង​រយៈពេល ១០​ឆ្នាំក្រោយ​ឈ្នះ Chelsea

2022/02/28 05:57:11 pm        122

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ហង្ស​ក្រហម Liverpool បាន​គ្រង​ជើងឯក​ពានរង្វាន់ Carabao Cup រឺ EFL Cup ជា​លើកដំបូង​តាំងពី​ឆ្នាំ២០១២ ក្រោយ​យកឈ្នះ​តោ​ខៀវ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។

​​ការប្រកួត​ពេញ ៩០នាទី Chelsea បាន​ស៊ុត​បញ្ចូល​ទី ៣គ្រាប់​តែ​សុទ្ធតែ​អាជ្ញាកណ្តាល​មិនឱ្យ​ដោយសារ​បាល់ក្នុង​ជំហរ​ក្រៅ​ល្បែង ខណៈ Mason Mount ខក​ឱកាស​សំខាន់​ពីរលើក​។ ​​ចំណែក Liverpool ក៏មាន​មួយ​គ្រាប់​ដែរ​តែ​អាជ្ញាកណ្តាល​មិនឱ្យ​ដូចគ្នា​ដោយ​បាល់​ក្នុង​ជំហរ​ក្រៅ​ល្បែង​ដូចគ្នា​។ ​​ពេញ ៩០នាទី និង​ម៉ោង​បន្ថែម ១៥នាទី​ពីរលើក​សុទ្ធ​តែ​គ្មាន​ក្រុម​ណា​អា​ចរក​គ្រាប់​បាល់​បាន​។ ​​អ្នកចាំទី​អេ​ស្ប៉ា​ញ Kepa ត្រូវបាន​ផ្លាស់ប្តូរ​ចូល​មុន​ឈានដល់​ម៉ោង​បន្ថែម​កាត់សេចក្តី​ ខណៈ Liverpool ត្រូវបាន​លោក Jurgen Klopp ផ្តល់​ទំនុកចិត្ត​ឱ្យ​អ្នកចាំទី​ដៃ​ទី​ពីរ Kelleher នៅ​ចាប់​បាល់ ១១ម៉ែត្រ​ដដែល​។

​​ក្រុម​ទាំងពីរ​បាល់​ស៊ុត​បញ្ចូល​ទី​រៀងៗ​ខ្លួន​គ្រប់​កីឡាករ​ចំនួន ១០នាក់ ​ខណៈ​គ្រាប់​ចុងក្រោយ​ត្រូវ​សំរេច​ដោយ​អ្នកចាំទី​ទាំងពីរ​។ ​​Kelleher ស៊ុត​បានសំរេច​ឱ្យ Liverpool តែ Kepa បែ​ជា​ស៊ុត​មិន​ចូលធ្វើ​ឱ្យ Liverpool ក្លាយជា​ជើងឯក EFL Cup ជា​លើក​ទី៩ និង​ជា​លើកដំបូង​តាំងពី​ឆ្នាំ២០១២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm