ប្រមុខ UN៖ ការវាយប្រហារលើកងរក្សាសន្តិភាពបង់ក្លាដែស នៅស៊ូដង់ភាគខាងត្បូង អាចជាឧក្រិដ្ឋកម្មសង្គ្រាម

2025/12/16 12:56:20 am        94

ប្រមុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យ (ទី១៤ ខែធ្នូ) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្លាប់ទាហានរក្សាសន្តិភាពបង់ក្លាដែស ៦នាក់ និងធ្វើឲ្យរបួស ៨នាក់ផ្សេងទៀត នៅស៊ូដង់ភាគខាងត្បូង ដោយនិយាយថា ទង្វើទាំងនេះអាចជាឧក្រិដ្ឋកម្មសង្គ្រាម។

តាមរយៈបណ្ដាញសង្គម X លោក Antonio Guterres អគ្គលេខាធិការ UN បាននិយាយថា៖ «ខ្ញុំថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយយានដ្រូន ដែលកំណត់គោលដៅលើមូលដ្ឋានដឹកជញ្ជូន នៅទីក្រុង Kadugli របស់ប្រទេសស៊ូដង់ ដោយបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ដែលជាសមាជិកជនជាតិបង់ក្លាដែសនៃកងរក្សាសន្តិភាពរបស់ UN»។

លោកបានបន្ថែមថា៖ «ការវាយប្រហារលើកងរក្សាសន្តិភាពរបស់ UN បែបនេះ គឺមិនសមហេតុផលទាល់តែសោះ ហើយអាចក្លាយជាឧក្រិដ្ឋកម្មសង្គ្រាម។ ខ្ញុំសូមរំលឹកអ្នកគ្រប់គ្នា អំពីកាតព្វកិច្ច ក្នុងការការពារបុគ្គលិក និងជនស៊ីវិលរបស់ UN។ វានឹងត្រូវតែមានការទទួលខុសត្រូវ ចំពោះការប្រព្រឹត្តិនេះ»។

ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស លោក Muhammad Yunus បានថ្កោលទោសការវាយប្រហារកាលពីថ្ងៃសៅរ៍ថា ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ប្រឆាំងនឹង «សន្តិភាពអន្តរជាតិ និងមនុស្សជាតិ»។ សេចក្តីថ្លែងការណ៍ផ្លូវការរបស់លោក Yunus បានលើកឡើងថា កងរក្សាសន្តិភាពបង់ក្លាដែស ៦នាក់ បានបាត់បង់ជីវិត ហើយ ៨នាក់ទៀតរងរបួស អំឡុង «ការវាយប្រហារដោយយានដ្រូន» របស់ភេរវករ លើមូលដ្ឋាន UN នៅតំបន់ Abyei ភាគខាងត្បូងប្រទេសស៊ូដង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        106
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        144
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm