មនុស្ស ២នាក់ រងការដេញចាក់នៅមជ្ឈមណ្ឌលកម្សាន្តនៅភាគខាងត្បូងប្រទេសជប៉ុន

2025/12/16 01:35:43 am        65

នគរបាលជប៉ុននិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីវាយប្រហារដោយកាំបិតលើមនុស្ស ២នាក់ នៅមជ្ឈមណ្ឌលកម្សាន្តដែលរៀបចំការប្រគុំតន្រ្តីរបស់ក្រុមតារាចម្រៀង HKT48 ស្ថិតនៅទីក្រុងភាគខាងត្បូង Fukuoka បណ្តាលឲ្យពួកគេរងរបួសពុំគំរាមកំហែងដល់អាយុជីវិត ។

នគរបាលក្រុង Fukuokaនិយាយថា ពួកគេចាប់ខ្លួនជនសង្ស័យអាយុ ៣០ឆ្នាំម្នាក់ សម្រាប់ការ ចាក់ដោយកាំបិតចំទ្រូងបុរសវ័យ ៤៤ឆ្នាំម្នាក់ នៅមជ្ឈមណ្ឌលកម្សាន្តកាលពីថ្ងៃអាទិត្យ ។

នគរបាលនិយាយថា ពួកគេកំពុងស៊ើបអង្កេតលើករណីមួយនេះដែលអាចជាការប៉ុនប៉ងធ្វើឃាត ប៉ុន្តែពុំបានផ្តល់រឿងរ៉ាវលម្អិតបន្ថែមទៀតនោះទេ រួមទាំងមូលហេតុរបស់ជនសង្ស័យ ហើយពួកគេក៏ពុំបានធ្វើសេចក្តីអត្ថាធិប្បាយលើករណីវាយប្រហារដោយកាំបិតទី ២នោះដែរ ។

ទីភ្នាក់ងារព័ត៌មាន Kyodo និងសារព័ត៌មានជប៉ុនផ្សេងទៀត រាយការណ៍ថា បុរសរងរបួស ដែលធ្វើការនៅមហោស្រព HKT48 ស្ថិតក្នុងមជ្ឈមណ្ឌលកម្សាន្តនេះ ត្រូវបានគេដេញចាក់ ពេលដែលលោកឃើញជនសង្ស័យនៅតំបន់ហាមឃាត់ ហើយនិងនិយាយប្រាប់គាត់ឲ្យចាកចេញ ។

សេចក្តីរាយការណ៍សារព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យម្នាក់ បានដេញចាក់ស្រ្តីវ័យ ២៧ឆ្នាំម្នាក់ផងដែរ នៅក្រោយបន្ទប់ជណ្តើរយន្ត មុនពេលរត់គេចចេញពីកន្លែងកើតហេតុ ។

មហោស្រព HKT48 និយាយថា ព្រឹត្តការណ៍ប្រគុំតន្រ្តីកាលពីយប់ថ្ងៃអាទិត្យ ត្រូវបានលុបចោល ។

សូមបញ្ជាក់ថា ឧក្រិដ្ឋកម្មហិង្សាកម្រខ្លាំងណាស់នៅប្រទេសជប៉ុន ដែលមានច្បាប់គ្រប់គ្រងអាវុធតឹងរឹង ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មាននូវចំនួនករណីឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការវាយប្រហារដោយកាំបិត និងអាវុធកែឆ្នៃ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        46
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm