អ៊ីស្រាអែល និងក្រុមហាម៉ាស ដាក់ការស្តីបន្ទោសគ្នា លើការពន្យាពេលដំណាក់កាលទី ២នៃបទឈប់បាញ់តំបន់ហ្កាហ្សា

2025/12/16 01:42:21 am        66

អ៊ីស្រាអែល និងក្រុមហាម៉ាស បានដាក់ការស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យាពេលដំណាក់កាលទី ២នៃផែនការសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិកនៅតំបន់ហ្កាហ្សា ។

ការចោទប្រកាន់នេះ បានកើតមានឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស នៅជិតទីក្រុងហ្កាហ្សា ខណៈអ៊ីស្រាអែលនិយាយថា ក្រុមជីវពលប៉ាឡេស្ទីនមួយនេះ បដិសេធន៍មិនព្រមប្រគល់សាកសពរបស់ចំណាប់ថ្នូរចុងក្រោយ ហើយនិងព្យាយាមបង្កើតយោធាឡើងវិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូបញ្ចេញកាលពីថ្ងៃអាទិត្យ ប្រធានក្រុមហាម៉ាសនៅហ្កាហ្សាលោក Khalil al-Hayya បានបញ្ជាក់ពីការសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ពួកគេ គឺលោក Raed Saad នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីរយៈពេល ១ថ្ងៃមុន ។ លោកបានចោទប្រកាន់អ៊ីស្រាអែលថាបំពានបទឈប់បាញ់ និងធ្វើឲ្យគ្រោះថ្នាក់ដល់ផែនការសន្តិភាពរៀបចំឡើងដោយសហរដ្ឋអាមេរិក ។

ក្រុមអាជ្ញាធរសុខភាពហ្កាហ្សា និយាយថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅទីក្រុងហ្កាហ្សា បានសម្លាប់មនុស្ស ៤នាក់ និងមនុស្ស ៦នាក់ផ្សេងទៀត រងរបួស ។

យោងតាមការអះអាងរបស់មន្រ្តីការពារជាតិអ៊ីស្រាអែល និងសារព័ត៌មានអ៊ីស្រាអែល បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ យោធាអ៊ីស្រាអែល បានវាយប្រហាររថយន្តមួយគ្រឿងនៅទីក្រុងហ្កាហ្សាដឹកមេបញ្ជាការក្រុមហាម៉ាសលោក Raed Saed ដែលស្ថិតក្នុងចំណោមស្ថាបនិកបើកការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។

សូមបញ្ជាក់ថា សង្រ្គាមហ្កាហ្សា បានចាប់ផ្តើម ក្រោយក្រុមជីវពលហាម៉ាស សម្លាប់មនុស្ស ១.២០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល និងចាប់ចំណាប់ថ្នូរ ២៥១នាក់ នៅក្នុងការវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីឆ្នាំ ២០២៣ ។

 ក្រុមមន្រ្តីសុខភាពនៅតំបន់ហ្កាហ្សា និយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៧០.៧០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm