កីឡា​កាយ​វប្បកម្ម​ចាត់​ទុក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន​ជា​វគ្គ​ដ៏​មាន​ប្រយោជន៍

2022/02/28 06:17:04 pm        108

​កាយ​វប្បកម្ម៖ លោក តឹក ប៊ុន​វី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​កម្ពុជា បាន​ចាត់​ទុក​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​កីឡា​កាយ​វប្បកម្ម​ថ្នាក់ជាតិ​កម្រិត​មូលដ្ឋានឆ្នាំ​២០២២ គឺជា​វគ្គ​ដ៏​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍ក្នុងការ​ពង្រឹង និង​ពង្រីក​នូវ​ធនធានមនុស្ស សម្រាប់ធ្វើ​ការអភិវឌ្ឍ​ន៍​វិស័យនេះ​ឲ្យ​កាន់តែ​រីកចម្រើន និង​ទទួលបាន​លទ្ធផល​ល្អ ទាំង​ក្នុង​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​នានា។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះរយៈពេល ៥​ថ្ងៃកាលពី​សប្ដាហ៍​មុនដោយមាន​សិក្ខាកាម​ចូលរួម ៣០​នាក់មកពី​បណ្ដា​សមាគម​/​ក្លិបដែលជា​សមាជិក​សហព័ន្ធ នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​កម្ពុជានៅ​ផ្សារ​សំណង់​១២។ ​ប្រមុខ​សហព័ន្ធ​ដដែលបាន​បញ្ជាក់ថា វគ្គ​នេះបាន​ផ្ដោត​សំខាន់​លើ​ការប្រើប្រាស់​របប​អាហារ ការហ្វឹកហាត់ ក្រុម​សីលធម៌​របស់​គ្រូបង្វឹក និង​ការអនុវត្ត​ជាក់ស្ដែង ដែល​លោក​រំពឹងថា បន្ទាប់​ពីបញ្ចប់​ការសិក្សា​នេះ សិក្ខាកាម​នឹង​យកចំណេះ​ដឹង​ដែល​ខ្លួន​ទទួលបាន ទៅ​ចែករំលែក និង​បង្ហា​ត់ដល់​កូនសិស្ស​ឲ្យ​ត្រឹមត្រូវ​តាម​ក្រឹត្យក្រម​នៃ​កីឡា​កាយ​វប្បកម្ម ដើម្បី​ក្លាយជា​កីឡាករ​តំណាង​ជាតិ ហើយ​ចូលរួម​ការប្រកួត​ជាតិ និង​អន្ដរជាតិ​នានា ពិសេស​ការប្រកួត​ស៊ី​ហ្គេម ២​លើក​ចំពោះមុខ​តែម្ដង។​​

​សូមបញ្ជាក់ថា ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះធ្វើឡើង​ក្រោម​វត្តមាន​លោក ទុយ ប៊ុន​ហឿន អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡានៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា។ ចំពោះ​លទ្ធផល​នៃ​ការសិក្សា​របស់​សិក្ខាកាម ក្រោយ​សិក្សា​ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់​រយៈពេល ៥​ថ្ងៃសម្រាប់​សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ​ណាស់​មាន​ចំនួន ៨​នាក់, និទ្ទេស​ល្អ​មាន​ចំនួន ១៧​នាក់ និង​និទ្ទេស​មធ្យម​ចំនួន ៥​នាក់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        155
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        165
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm