គ្រូពេទ្យព្រមានពីហានិភ័យសុខភាពធ្ងន់ធ្ងរ ខណៈគុណភាពខ្យល់នៅទីក្រុងដែលីកាន់តែធ្ងន់ធ្ងរ

2025/12/16 02:07:28 am        81

គ្រូពេទ្យនៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា បាននិយាយថា សារធាតុពុលដែលរលាយក្នុងខ្យល់នៅទីក្រុងមួយនេះ អាចនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពពលរដ្ឋ ក្រោយកម្រិតគុណភាពខ្យល់ឡើងដល់ចំណុចធ្ងន់ធ្ងរ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានឥណ្ឌា បានឲ្យដឹងថា គណៈកម្មការគ្រប់គ្រងគុណភាពខ្យល់ បានដាក់ចេញផែនការសកម្មភាពឆ្លើយតបចាត់ថ្នាក់ ៤ ដំណាក់កាលដែលជាផែនការកម្រិតខ្ពស់បំផុត សម្រាប់ទីក្រុងដែលី និងតំបន់ជុំវិញនោះ កាលពីល្ងាចថ្ងៃសៅរ៍ ។

គ្រូពេទ្យឯកទេសបេះដូងដែលមានមូលដ្ឋាននៅទីក្រុងដេលីនិយាយថា ភាគល្អិតតូចៗដែលអណ្តែតនៅលើអាកាស អាចបណ្តាលឲ្យមានបញ្ហាសួតធ្ងន់ធ្ងរ ហើយផលប៉ះពាល់នេះ អាចបណ្តាលឲ្យមានជំងឺវង្វេងវង្វាន់ផងដែរ ។

ទីក្រុងដែលីដែលមានមនុស្សរស់នៅ ៣០លាននាក់ តែងតែគ្របដណ្តប់ដោយផ្សែងអ័ព្ទពុល អំឡុងរដូវរងា ពេលដែលអាកាសធាតុត្រជាក់ទាក់ជាប់ខ្យល់ពីការភាយឧស្ម័នរបស់រថយន្ត ការដ្ឋានសំណង់ និងការដុតកាកសំណល់កសិកម្ម នៅរដ្ឋជិតខាង ធ្វើឲ្យកម្រិតកង្វក់បរិយាកាសកើនឡើងដល់កម្រិតមួយក្នុងចំណោមកម្រិតខ្ពស់បំផុតនៅលើពិភពលោក និងធ្វើឲ្យប្រជាពលរដ្ឋជួបហានិភ័យបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ។

ក្រុមអាជ្ញាធរ ជំរុញឲ្យប្រជាពលរដ្ឋបន្តស្នាក់នៅក្នុងផ្ទះ ជាពិសេសកុមារ និងអ្នកដែលមានបញ្ហាផ្លូវដង្ហើម ឬជំងឺបេះដូង ហើយនិងពាក់ម៉ាស បើសិនជាពួកគេចេញក្រៅ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm