ព្រិលបានធ្លាក់ជាលើកដំបូងក្នុងរដូវរងានេះ នៅទីក្រុងគីវ កាលពីថ្ងៃអាទិត្យ ដោយគ្របដណ្តប់ដងផ្លូវ និងសួនកម្សាន្តនៅទូទាំងរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនមួយនេះ ។
ក្រុមអាជ្ញាធរទីក្រុងគីវ និយាយថា ពួកគេបានដាក់ពង្រាយរថយន្តសម្អាតព្រិល ដើម្បីបោសសម្អាតផ្លូវសំខាន់ៗ ស្ពាន និងបានបញ្ជូនក្រុមការងារទៅបោសសម្អាតចិញ្ចើមផ្លូវ ផ្លូវឆ្លងកាត់ និងចំណតរថយន្តសាធារណៈ ។

ក្រុមព្យាករបានព្រមានពីផ្លូវរអិល និងព្រិលធ្លាក់ខ្លាំង ប៉ុន្តែប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ ត្រេកអរចំពោះការមកដល់របស់រដូវរងា ដោយពួកគេនាំគ្នាជួបជុំគ្នាតាមសួនកម្សាន្ត ដើម្បីធ្វើមនុស្សព្រិល ហើយនិងរអិលចុះពីលើភ្នំ ។
ចំណែកឯក្មេងៗនាំគ្នាគប់បាល់ព្រិលនៅលើទីលានលេង ខណសត្វសុនខរត់កាត់ព្រិល ធ្វើឲ្យដងផ្លូវស.ក្បុសក្លាយជាទិដ្ឋភាពរដូវរងាដ៏រស់រវើក ៕
