ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានថ្កោលទោសការរឹបអូសនាវាដឹកប្រេងវេណេស៊ុយអេឡាពីសំណាក់ទីក្រុងវ៉ាស៊ីនតោនថាជា “ការគំរាមកំហែងយោធា” និងបានប្រៀបប្រដូចសកម្មភាពនេះថា ជាចោរ ។
ថ្លែងទៅកាន់ជំនួបគណៈបក្សកុម្មុយនិស្តគុយបា លោក Diaz-Canel បានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា បាបើកយុទ្ធនាការចោរសមុទ្រលើនាវាដឹកប្រេងវេណេស៊ុយអេឡា ការចាប់ទំនិញដ៏ឥតអៀនខ្មាស់នេះថា ដូចជាចោរ ។

គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកដឹកប្រេងវេណេស៊ុយអេឡានៅជិតតំបន់ឆ្នេរនាកាលពីសប្តាហ៍មុន ធ្វើឲ្យវាក្លាយជាការរឹបអូសប្រេងឆៅលើកដំបូងរបស់វេណេស៊ុយអេឡា ចាប់តាំងពីទណ្ឌកម្មត្រូវបានដាក់កាលពីឆ្នាំ ២០១៩ ។
លោក Díaz-Canel និយាយប្រាប់អង្គពិធីនៅក្នុងជំនួបបក្សថា គុយបាសូមធ្វើបរិហារ និងថ្កោលទោសចំពោះការគំរាមកំហែងយោធានេះ ការទូតគំរាមកំហែងនេះ ចោរដ៏អាស្រូវនេះ ។
ការរឹបអូសនេះ បានកើតឡើង ស្របពេលភាពតានតឹងកើនឡើង ក្នុងនោះលោក Trumpបានលើកឡើងម្តងហើយម្តងទៀតពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនៅវេណេស៊ុយអេឡា ។
សហរដ្ឋអាមេរិក បានបើកការវាយប្រហារជាច្រើនលើកលើនាវាសង្ស័យដឹកគ្រឿងញៀន ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ធ្វើឲ្យកើតមានក្តីបារម្ភពីការពង្រីកប្រតិបត្តិការយោធានៅតំបន់ការ៉ាអ៊ីប ៕
