កិច្ចចរចាសន្តិភាពអ៊ុយក្រែន ឆ្លងចូលដល់ថ្ងៃទី២ ជាដើមសប្តាហ៍ដ៏សំខាន់ សម្រាប់អឺរ៉ុប

2025/12/16 02:36:34 am        80

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នឹងចាប់ផ្ដើមឡើងវិញនូវកិច្ចចរចាជាមួយបេសកជនរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នាថ្ងៃចន្ទ (ទី១៥ ខែធ្នូ) បន្ទាប់ពីភាគីអាមេរិក បានលើកឡើងថា «វឌ្ឍនភាពជាច្រើន» បានកើតមាន ក្នុងដំណើរការឆ្ពោះទៅរកការបញ្ចប់ជម្លោះដ៏អាក្រក់បំផុតរបស់អឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។

លោក Zelenskiy នឹងជួបជាថ្មីម្តងទៀតជាមួយប្រេសិតអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់ Trump គឺលោក Jared Kushner បន្ទាប់ពីមានកិច្ចពិភាក្សារយៈពេល ៥ម៉ោង កាលពីថ្ងៃអាទិត្យ ដោយបណ្ដាមេដឹកនាំអឺរ៉ុបផ្សេងទៀត ក៏បានបើកកិច្ចប្រជុំផងដែរពេញមួយថ្ងៃនោះ ក្នុងរដ្ឋធានីរបស់អាល្លឺម៉ង់។

អ៊ុយក្រែនបានលើកឡើងកាលពីថ្ងៃអាទិត្យថា ខ្លួនសុខចិត្តទម្លាក់ចោលមហិច្ឆតាចូលរួមជាមួយសម្ព័ន្ធភាពណាតូ (NATO) ជាថ្នូរនឹងការធានាសន្តិសុខរបស់លោកខាងលិច។ ប៉ុន្តែភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ទេថា តើការចរចាបានរីកចម្រើនដល់កម្រិតណា ឬបញ្ហាសំខាន់ៗផ្សេងទៀត ដូចជាអនាគតនៃដែនដីអ៊ុយក្រែន និងថា តើកិច្ចចរចានៅទីក្រុងប៊ែរឡាំង អាចបញ្ចុះបញ្ចូលរុស្ស៊ីឲ្យយល់ព្រមលើបទឈប់បាញ់បានកម្រិតណាដែរ។

វិមានក្រឹមឡាំងបានប្រាប់នៅថ្ងៃចន្ទនេះថា អ៊ុយក្រែនមិនចូលរួមជាមួយអង្គការណាតូ គឺជាបញ្ហាមូលដ្ឋាននៅក្នុងកិច្ចពិភាក្សា ស្តីពីលទ្ធភាពនៃការមានដំណោះស្រាយសន្តិភាព។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «តាមធម្មតា បញ្ហានេះគឺជាបញ្ហាមូលដ្ឋាន ហើយជាការពិតណាស់ វាជាប្រធានបទនៃការពិភាក្សាពិសេស»។ យ៉ាងណាក្ដី លោក Peskov បានបញ្ជាក់ថា រុស្ស៊ីរំពឹងថា នឹងមានការធ្វើបច្ចុប្បន្នភាពពីសហរដ្ឋអាមេរិកបន្ទាប់ពីមានការចរចា នៅទីក្រុងប៊ែរឡាំងនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm