កូរ៉េខាងត្បូង នឹងចេញសាលក្រម ជុំវិញសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon នៅដើមឆ្នាំក្រោយ

2025/12/16 05:22:01 pm        113

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអង្គារ (១៦ ធ្នូ) នេះថា តុលាការកូរ៉េខាងត្បូង គ្រោងប្រកាសសាលក្រមនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ លើបទចោទមួយចំនួនរបស់លោកអតីតប្រធានាធិបតី Yoon Suk Yeol ពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស។

ជាមួយគ្នានេះ សារព័ត៌មានយ៉ុនហាប់ ក៏បានរាយការណ៍នៅថ្ងៃអង្គារដដែលនេះថា តុលាការនឹងប្រកាសសាលក្រមនៅខែមករា ឆ្នាំក្រោយ ទៅលើថា តើលោក Yoon បានរារាំងយុត្តិធម៌ឬទេ ដោយការមិនឱ្យអ្នកស៊ើបអង្កេតឃុំខ្លួនលោក ជុំវិញច្បាប់អាជ្ញាសឹកនោះ។ សវនាការកាត់ទោសនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ដោយលើកឡើងពីច្បាប់មួយ ដែលតម្រូវឱ្យសេចក្តីសម្រេចដំបូង ត្រូវដាក់ចេញក្នុងពេល ៦ខែ ក្រោយការចោទប្រកាន់ផ្លូវការពីរដ្ឋអាជ្ញាពិសេស ដែលស៊ើបអង្កេតករណីនេះ។

ក្រុមមេធាវីរបស់លោក Yoon បានអះអាងថា សាលក្រមគួរតែដាក់ចេញ បន្ទាប់ពីតុលាការបានបញ្ចប់ការកាត់ក្តីដាច់ដោយឡែក លើការចោទប្រកាន់ពីបទបះបោរ និងរំលោភអំណាចរបស់លោក Yoon ពីការប្រកាសច្បាប់អាជ្ញាសឹកក្នុងខែធ្នូ ឆ្នាំ២០២៤។

ការកាត់ក្តីនោះត្រូវបានគ្រោងនឹងបញ្ចប់នៅដើមខែមករា ហើយចេញសាលក្រមនៅក្នុងខែកុម្ភៈ។ ប៉ុន្តែចៅក្រមបានច្រានចោលការអះអាងនេះ ដោយនិយាយថា សំណុំរឿងដែលកំពុងជំនុំជម្រះ មិនទាក់ទងនឹងថា តើការប្រកាសច្បាប់អាជ្ញាសឹកស្មើនឹងការបះបោរឬអត់នោះទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        8
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        77
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm