ភរិយាយោធា៖ «ស្វាមីខ្ញុំ គឺជាវីរបុរសដ៏អស្ចារ្យអង់អាច លះបង់គ្រប់យ៉ាង ដើម្បីជាតិ និងប្រជាជន»

2025/12/16 07:52:38 pm        253

គិតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល​១០ថ្ងៃ​ហើយ​ដែល​ថៃ​បាន​បាញ់​ប្រហារ​ដោយ​ប្រើ​ប្រាស់អា​វុធ​ធុនធ្ងន់ គ្រប់ប្រភេទបំពានបូរណភាពទឹកដីកម្ពុជា។ បើ​ទោះ​បី​ថៃ​ប្រើ​គ្រប់​មធ្យោបា​យ​ដើម្បីឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែកម្លាំងជួរមុខ វីរកងទ័ពកម្ពុជា នៅតែតតាំង​នឹង​ខ្មាំង​សត្រូវ​ឈ្លាន​ពាន​ដោយ​គ្មាន​ការ​រុញ​រា ដើម្បីការពារទឹកដី និងប្រជាជនជន។

ជន​ភៀសសឹកនៅខេត្តព្រះវិហារ ដែលមានស្វាមី មានឪពុក និងកូនជាយោធា ដែលកំពុង​បំពេញ​ភារកិច្ច​ការ​ពារជាតិ តាមព្រំដែនបានបង្ហាញមោទនភាពចំពោះវីរភាពរបស់ស្វាមី កូន និង​ឪពុក​របស់​ពួកគេ​ដែល​បានលះបង់យកទ្រូងទៅពាំងគ្រាប់ ដើម្បីអោយពលរដ្ឋបានសុខ និង​ជាតិ​បាន​ឆ្លង​ផុត​ពី​ការ​ឈ្លានពាន​ពីយោធាថៃដោយខុសច្បាប់។ ស្រ្តីជាភរិយាយោធាបានរៀបរាប់ថា ពួក​គាត់​ពិត​ជា​មាន​ក្តី​អាណិត​ចំពោះ​កម្លាំង​ជួរមុខ ដែលមកដល់ពេលនេះ គ្មាន​ការ​រុញ​រា​ពុះ​ពារ​តតាំង​ និង​ខ្មាំង​សត្រូវ​។ លើសពីនេះវីរអង់អាចក្លាហាននេះ ត្រូវបានប្រជាជនខ្មែរចងចាំ និងដឹង​គុណ​ជា​និច្ច​។ ​សម្រាប់ពួកគាត់ជាភរិយាមានតែពាក្យ លើកទឹកចិត្តចំពោះស្វាមី ឪពុក និង កូន​អោយ​ប្រឹង​ប្រែង​តស៊ូ​ប​ន្តទៀ​ត ​ដរាបណាសត្រូវនៅតែឈ្លានពានទឹកដីកម្ពុជា។ ចំនែក​ឯពួ​ក​គាត់​នៅ​ជួរ​ក្រោយ​កំពុង​រស់នៅជំរុំភៀសសឹក គឺមានសុវត្ថិភាព មានស្បៀងគ្រប់គ្រាន់។

ជាការកត់​សម្គាល់ ចាប់តាំងពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែធ្នូឆ្នាំ២០២៥នេះ យោធាថៃ បាន​បើក​ការ​វាយ​ប្រហារ​ តាមផ្លូវអាកាសដោយប្រើប្រាស់នូវប្រភេទយន្តហោះ F-16 រួមនឹងអាវុធ​ធុនធ្ងន់​គ្រប់​ប្រភេទ ​បាញ់ស្រោចលើទឹកដីកម្ពុជាដោយខុសច្បាប់ ដើម្បីឈ្លានពានគ្មានរើសគោលដៅ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះក្តី វីរកងទ័ពកម្ពុជា នៅតែតស៊ូ ពុះពារ ការពារទឹកដី និង អាយុជីវិត​ប្រជាជន​ដោយ​គ្មាន​រុញ​រា ដែលបញ្ជាក់អំពីភាពអង់អាចក្លាហាន មោះមុត ស្មារតីមិនបាក់ស្បាត និង​កម្លាំង​សាមគ្គី​ប្រជាជាតិ​ខ្មែរ​តែ​មួយ​៕ អត្ថបទ៖ សូដាវណ្ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        54
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm