កងកម្លាំង STC របស់ប្រទេសយេម៉ែន ចាប់ផ្តើមប្រតិបត្តិការយោធាថ្មី នៅក្នុងខេត្តភាគខាងត្បូង

2025/12/16 09:26:04 pm        85

ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងរបស់ប្រទេសយេម៉ែន (STC) បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំថ្មីមួយ នៅក្នុងខេត្ត Abyan ភាគខាងត្បូងរបស់ប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានខ្លីមួយ អ្នកនាំពាក្យយោធារបស់ STC លោក Mohamed al-Naqeeb បាននិយាយថា ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កងកម្លាំងភាគខាងត្បូង ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជ្រុលនិយម និងពង្រឹងសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់ភាគខាងត្បូង ក្រោមឥទ្ធិពលរបស់ក្រុមប្រឹក្សានេះ។

យោងតាមលោក al-Naqeeb បានឲ្យដឹងថា ការវាយលុកនេះ បានកំណត់គោលដៅទៅលើក្រុមភេរវករនៅក្នុងខេត្ត Abyan ដែលលោកបានពិពណ៌នាថា ជា «បន្ទាយដ៏សំខាន់មួយនៃសមាសភាពជ្រុលនិយម» នៅក្នុងប្រទេសយេម៉ែន ដោយបន្ថែមថា យុទ្ធនាការនេះ មានគោលបំណង «ធានាសុវត្ថិភាពខេត្តនេះយ៉ាងពេញលេញ កាត់ផ្តាច់ខ្សែផ្គត់ផ្គង់ និងភស្តុភារ និងទប់ស្កាត់ក្រុមសកម្មប្រយុទ្ធពីការជួបជុំគ្នាឡើងវិញ ឬការកើតឡើងជាថ្មី»។

ការប្រកាសថ្មីនេះ កើតឡើង ចំពេលមានការវិវឌ្ឍផ្នែកយោធា និងនយោបាយកាន់តែខ្លាំងឡើង នៅភាគខាងត្បូងប្រទេសយេម៉ែន។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ STC បានប្រកាសថា ខ្លួនបានគ្រប់គ្រងខេត្តយុទ្ធសាស្ត្រ Hadramout និង al-Mahrah ពីកងកម្លាំងគាំទ្ររដ្ឋាភិបាលផ្សេងទៀត ដោយបានពង្រឹងអំណាចរបស់ខ្លួន នៅទូទាំងភាគខាងត្បូង។

ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងរបស់ប្រទេសយេម៉ែន (STC) បានធ្វើឲ្យមានភាពត្រឹមត្រូវនូវវិធានការយោធាថ្មីៗរបស់ខ្លួន ដោយចោទប្រកាន់ក្រុមគាំទ្ររដ្ឋាភិបាលមួយចំនួនថា បានរក្សាទំនាក់ទំនងជាមួយក្រុមបងប្អនមូស្លីម (Muslim Brotherhood) ខណៈពេលដែលរិះគន់ក្រុមប្រឹក្សាភាពជាអ្នកដឹកនាំនៃប្រធានាធិបតីយេម៉ែន (PLC) ចំពោះអ្វីដែលខ្លួនពិពណ៌នាថា ជាការបរាជ័យក្នុងការចាប់ផ្តើមយុទ្ធនាការដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុមហ៊ួទី ដែលបន្តគ្រប់គ្រងខេត្តភាគខាងជើង រួមទាំងរដ្ឋធានី Sanaa ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm