សារមន្ទីរលូវ៉ា របស់បារាំង បានបិទទ្វារ ខណៈបុគ្គលិករាប់រយនាក់ចាប់ផ្តើមធ្វើកូដកម្ម

2025/12/16 09:32:59 pm        86

សារមន្ទីរ លូវ៉ា (Louvre) ក្នុងទីក្រុងប៉ារីស បានបិទទ្វារកាលពីថ្ងៃចន្ទ (១៥ ធ្នូ) បន្ទាប់ពីបុគ្គលិករាប់រយនាក់ ចាប់ផ្តើមធ្វើកូដកម្មជាបន្តបន្ទាប់ ដើម្បីទាមទារលក្ខខណ្ឌការងារកាន់តែប្រសើរជាងមុន និងការជួសជុលឡើងវិញជាបន្ទាន់ ដែលបានរំខានដល់ប្រតិបត្តិការនៃសារមន្ទីរ ដែលមានភ្ញៀវចូលទស្សនាច្រើនបំផុតលើពិភពលោកមួយនេះ អំឡុងពេលវេលាដ៏មមាញឹកបំផុតមួយ។

ការចេញកូដកម្ម បានកើតឡើង ស្របពេលសារមន្ទីរ នៅតែរងផលប៉ះពាល់ដោយចោរកម្មដ៏កក្រើកក្នុងខែតុលា ដែលលួចគ្រឿងអលង្ការមានតម្លៃ ៨៨លានអឺរ៉ូ (លើសពី ១០០លានដុល្លារអាមេរិក) និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធថ្មីៗនេះ រួមទាំងការលេចធ្លាយទឹកដែលបានបំផ្លាញគម្ពីរបុរាណអស់រាប់រយក្បាល។

ជាធម្មតា សារមន្ទីរ លូវ៉ា ស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៣ម៉ឺននាក់ ជារៀងរាល់ថ្ងៃ ហើយដោយសារតែសារមន្ទីរនេះត្រូវបានបិទជារៀងរាល់ថ្ងៃអង្គារ មានន័យថា សារមន្ទីរនឹងមិនបើកឡើងវិញមុនថ្ងៃពុធ ទី១៧ ខែធ្នូ ទេ ក៏ជាពេលដែលបុគ្គលិកត្រូវសម្រេចចិត្តថា គួរតែបន្តកូដកម្មឬយ៉ាងណា។

កាលពីសប្តាហ៍មុន សហជីពបានព្រមានរួចមកហើយអំពីកូដកម្មនេះ ដោយបុគ្គលិកប្រហែល ៤០០នាក់ ក្នុងចំណោមបុគ្គលិកសរុប ២.២០០នាក់ របស់សារមន្ទីរ បានគាំទ្រសកម្មភាពកូដកម្ម។ សហជីព បានស្នើឱ្យសារមន្ទីរជួលបុគ្គលិកអចិន្ត្រៃយ៍បន្ថែមទៀត ជាពិសេសផ្នែកសន្តិសុខ និងសេវាកម្មភ្ញៀវ និងការកែលម្អលក្ខខណ្ឌការងារ ក្នុងចំណោមការទាមទារជាច្រើនទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm