លីបង់និយាយថា ជនភៀសខ្លួនស៊ីរី ៣៨០.០០០ នាក់ បានវិលត្រឡប់ទៅប្រទេសកំណើតវិញ តាំងពីខែកក្កដាមក

2025/12/16 10:09:16 pm        337

ប្រទេសលីបង់បានប្រកាសកាលពីថ្ងៃចន្ទថា ជនភៀសខ្លួនស៊ីរីចំនួន ៣៨០.០០០ នាក់ បានវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ក្រោមផែនការសម្របសម្រួលដោយរដ្ឋាភិបាល ដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំ ២០២៥។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោកស្រី Haneen Sayed បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ជនភៀសខ្លួនទាំងនោះ ត្រូវបានដកចេញជាអចិន្ត្រៃយ៍ពីទិន្នន័យចុះឈ្មោះរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ។ ជនភៀសខ្លួនបន្ថែមចំនួន ៧៤.០០០ នាក់ បានបង្ហាញពីចេតនារបស់ពួកគេ ក្នុងការវិលត្រឡប់ទៅវិញ នៅមុនដំណាច់ឆ្នាំនេះ។

លោកស្រី Sayed បាននិយាយថា នេះឆ្លុះបញ្ចាំងពី «ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលលីបង់ ក្នុងការធានាការវិលត្រឡប់របស់ជនភៀសខ្លួនទៅកាន់ប្រទេសស៊ីរីប្រកបដោយចីរភាព» ក៏ដូចជា «ប្រសិទ្ធភាពនៃភាពជាដៃគូដែលមានស្រាប់» ជាមួយដៃគូជាតិ និងអន្តរជាតិ។

ប្រទេសលីបង់ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនជនភៀសខ្លួនច្រើនជាងគេបំផុតក្នុងពិភពលោក បានជជែកវែកញែកជាយូរមកហើយថា វត្តមានរបស់ជនភៀសខ្លួនស៊ីរីជាង ២ លាននាក់ ធ្វើឲ្យប៉ះពាល់ដល់សេវាសាធារណៈ សេដ្ឋកិច្ច និងសាមគ្គីភាពសង្គមរបស់ខ្លួន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលលីបង់បានបង្កើនការអំពាវនាវឲ្យមានការវិលត្រឡប់របស់ជនភៀសខ្លួនជាអាទិភាពជាតិ។ ទោះជាយ៉ាងណាក៏ដោយ អង្គការមនុស្សធម៌បានសង្កត់ធ្ងន់ថា ការវិលត្រឡប់ណាមួយ ត្រូវតែធ្វើឡើងដោយស្ម័គ្រចិត្ត មានសុវត្ថិភាព និងថ្លៃថ្នូរ ដោយកត់សម្គាល់ថា លក្ខខណ្ឌនៅក្នុងប្រទេសស៊ីរី នៅតែជាបញ្ហាប្រឈម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm