កម្មករនិយោជិត២៩នាក់ បម្រើការក្នុងរោងចក្រចំនួន ១៩នៅខេត្តស្វាយរៀង វិជ្ជមានជំងឺកូវីដ-១៩

2022/02/28 07:05:02 pm        419

ស្វាយរៀង៖ កម្មករនិយោជិតចំនួន ២៩នាក់ បម្រើការងារនៅក្នុងរោងចក្រចំនួន១៩កន្លែង ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង បានកើតជំងឺកូវីដ-១៩ ដែលការឆ្លងជំងឺ ក្នុងចំណោមកម្មករកម្មការិនីរោងចក្រនេះ គឺបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំមក។

លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានប្រាប់BTVថា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ នេះ នៅខេត្តស្វាយរៀង មានកម្មករកម្មការិនី និង និយោជិតចំនួន២៩នាក់ ក្នុងនោះស្ត្រីចំនួន១៦នាក់ បានរងវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេមានអាការៈសង្ស័យ និងបានមកយកសំណាកដោយខ្លួនឯង នៅមណ្ឌលយកសំណាក របស់មន្ទីរសុខាភិបាល។

លោក បានបញ្ជាក់បន្ថែមថា កម្មករនិយោជិត ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានមន្ទីរ ការងារបណ្ដុះបណ្ដាលវជ្ជាជីវៈ ​សម្របសម្រួល​ជាមួយនឹងម្ចាស់មូលដ្ឋាន​ផលិតកម្ម ដាក់ឲ្យ​ពួកគេ​សម្រាកព្យាបាលនៅតាមគ្រួសារ ​ក្រោមការឃ្លាំមើល​របស់អាជ្ញាធរមូលដ្ឋាន និង​ឧបត្ថម្ភ​នូវប្រាក់ឈ្នួលប្រចាំថ្ងៃពី ​រោងចក្រសហគ្រាស ​តាមការព្រមព្រៀងគ្នា ​រវាងកម្មករនិយោជិត និងនិយោជក។

ជាមួយគ្នានោះ ដែរ ប.ស.ស ក៏បានឧបត្ថម្ភបន្ថែមសាច់ប្រាក់ឈ្នួលប្រចាំថ្ងៃ ​ចាប់ពីថ្ងៃសម្រាកថ្ងៃទី៣ រហូតដល់ជាសះស្បើយផងដែរ។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ​ដោយស្ថានភាពជំងឺកូវីដ១៩ ​បានជ្រៀត​ និងចម្លងចូល ទៅ​លើកម្មករកម្មការិនី និងនិយោជិត ​នាបច្ចុប្បន្ននេះ មន្ទីរបាន​សហការជាមួយនឹងម្ចាស់​មូលដ្ឋាន​ផលិត បន្តធ្វើការផ្សព្វផ្សាយ​ពីវិធានការ ៣ការពារ និង ៣កុំ ​ជូនដល់កម្មករកម្មការិនី​នៅគ្រប់មូលដ្ឋាន ដោយធ្វើការជំរុញឱ្យពាក់ម៉ាស់ ​និងវាស់កំដៅ ​ពិសេសចលនាកម្មករ ​ឱ្យលាងសម្អាតដៃ និង​អាល់កុល មុនពេលចូល ​បម្រើការងារ ​និងរក្សាគម្លាតជាដើម ៕អត្ថបទ៖ ភា សារិត


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm