ប្រមុខចារកម្មអង់គ្លេស៖រុស្ស៊ីកំពុងរុញច្រានពិភពលោកចូលទៅក្នុង «យុគសម័យនៃភាពមិនប្រាកដប្រជា»ថ្មី

2025/12/16 11:12:52 pm        75

ប្រធានចារកម្ម MI6 ថ្មីរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីកំពុងរុញច្រានពិភពលោកចូលទៅក្នុង «យុគសម័យនៃភាពមិនប្រាកដប្រជា» ហើយចក្រភពអង់គ្លេសឥឡូវនេះ កំពុងប្រតិបត្តិការនៅក្នុង «ចន្លោះរវាងសន្តិភាព និងសង្គ្រាម»។  

លោកស្រី Blaise Metreweli ជាស្ត្រីដំបូងគេដែលដឹកនាំសេវាស៊ើបការណ៍សម្ងាត់ MI6 (SIS) បានព្រមានថា៖«ចូរកុំមានការសង្ស័យអំពីរឿងនេះអី។ ពិភពលោករបស់យើងកាន់តែមានគ្រោះថ្នាក់ និងមានជម្លោះច្រើនជាងទសវត្សរ៍មុនៗឆ្ងាយណាស់»។

លោកស្រីបាននិយាយថា៖«ជម្លោះកំពុងវិវត្តន៍ ហើយទំនុកចិត្ត កំពុងរលាយបាត់ ខណៈដែលបច្ចេកវិទ្យាថ្មីៗជំរុញទាំងការប្រកួតប្រជែង និងការពឹងផ្អែក»។

នៅក្នុងសុន្ទរកថាដំបូងរបស់លោកស្រី ប្រធានថ្មីនៃសេវាស៊ើបការណ៍សម្ងាត់បរទេស MI6 របស់ចក្រភពអង់គ្លេសនេះ បានគូសបញ្ជាក់ពី «ការគំរាមកំហែង» ដែលបង្កឡើងដោយរុស្ស៊ីជា «អ្នកឈ្លានពាន អ្នកពង្រីក និងជាអ្នកកែទម្រង់»។

លោកស្រីបានបញ្ជាក់ថា៖«នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន «កំពុងអូសបន្លាយការចរចា និងផ្លាស់ប្តូរចំណាយនៃសង្គ្រាមទៅលើប្រជាជនរបស់លោក»។  

លោកស្រីបានបន្ថែមថា៖«រុស្ស៊ីកំពុងសាកល្បងយើងនៅក្នុងតំបន់ពណ៌ប្រផេះ ជាមួយនឹងយុទ្ធសាស្ត្រដែលស្ថិតនៅក្រោមកម្រិតនៃសង្គ្រាម»។

លោក Metreweli បានគូសបញ្ជាក់ពីយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ ដើម្បី «ធ្វើបាប បំភិតបំភ័យ និងរៀបចំ» តាមរយៈការវាយប្រហារតាមអ៊ីនធឺណិតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ យានដ្រូនដែលកំពុងហោះហើរ   ជុំវិញអាកាសយានដ្ឋានអឺរ៉ុប សកម្មភាពឈ្លានពាននៅលើសមុទ្រ និងការដុតបំផ្លាញដែលគាំទ្រដោយរដ្ឋ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        6
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm