សារព័ត៌មានក្នុងស្រុក៖ ភាគខាងត្បូងប្រទេសលីបង់ អាចក្លាយជាតំបន់សេដ្ឋកិច្ចដែលគាំទ្រដោយអាមេរិក

2025/12/16 11:14:55 pm        67

កាសែតប្រចាំថ្ងៃលីបង់ Nidaa Al-Watan បានរាយការណ៍ថា ការិយាល័យរបស់លោក Jared Kushner កូនប្រសារ និងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានរៀបចំផែនទីលម្អិតសម្រាប់អ្វីដែលហៅថា «តំបន់សេដ្ឋកិច្ច Trump» នៅភាគខាងត្បូងប្រទេស    លីបង់។

យោងតាមអ្នកនិពន្ធ លោក Tarek Abou Zeinab បានឲ្យដឹងថា ផែនការរបស់លោក Kushner ត្រូវបានដាក់ជូនជាផ្លូវការទៅកាន់សេតវិមានសម្រាប់ការពិចារណា។

ដោយដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះមួយចំនួន អ្នកនិពន្ធរូបនេះ បាននិយាយថា គំនិតនេះលែងគ្រាន់តែជាគំនិត «ខ្សឹបខ្សៀវ» ក្នុងចំណោមមជ្ឈដ្ឋានយោបាយទៀតហើយ ប៉ុន្តែបានចូលទៅក្នុងអ្វីដែលខ្លួនពិពណ៌នាថា ជា «ការពិភាក្សាជាក់ស្តែងទាក់ទងនឹងព្រំដែនដែលមានគោលបំណងតាមដានផែនការនេះ យ៉ាងឆាប់រហ័សទៅក្នុងរបៀបវារៈអនុវត្តមជ្ឈិមបូព៌ារបស់រដ្ឋបាលអាមេរិក»។

សារព័ត៌មាន Arab News បានស្នើសុំការអត្ថាធិប្បាយពីស្ថានទូតអាមេរិកនៅទីក្រុងបេរូត និងក្រសួងការបរទេសសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានប្រាប់ឲ្យទំនាក់ទំនងកាន់សេតវិមានសម្រាប់ការឆ្លើយតបជាផ្លូវការណាមួយ។ ក្រោយមក សេតវិមានត្រូវបានទាក់ទង ប៉ុន្តែមិនបានឆ្លើយតបទេ។

ប្រទេសលីបង់ បានជាប់នៅក្នុងភាពជាប់គាំងនយោបាយដ៏យូរ។ ផ្នែកធំៗនៃភាគខាងត្បូង នៅតែស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រុមហេសបូឡា ខណៈដែលអ៊ីស្រាអែលកាន់កាប់ដោយខុសច្បាប់យ៉ាងហោចណាស់ទីតាំងចំនួន ៥កន្លែង តាមបណ្តោយព្រំដែនដែលស្ថិតនៅក្នុងទឹកដីអធិបតេយ្យភាពលីបង់។

យោងតាមប្រភពព័ត៌មានរបស់កាសែត Nidaa Al Watan គោលគំនិតរបស់សហរដ្ឋអាមេរិកបានកំណត់ភាគខាងត្បូងប្រទេសលីបង់ ជាច្រកទ្វារសំខាន់មួយសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចកាន់តែទូលំទូលាយ ដោយភ្ជាប់ការវិនិយោគទ្រង់ទ្រាយធំ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ទៅនឹងការរៀបចំសន្តិសុខជាក់     ស្តែង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm