UN បន្ថយរបបអាហារពាក់កណ្តាល នៅហ្កាហ្សា ដោយសារការរឹតបន្តឹងរបស់អ៊ីស្រាអែល

2025/12/16 11:34:47 pm        87

អង្គការសហប្រជាជាតិ (UN) បានកាត់បន្ថយពាក់កណ្តាលនូវរបបអាហារ សម្រាប់ប្រជាជន នៅតំបន់ហ្កាហ្សា ដោយលើកឡើងពីការរឹតបន្តឹងរបស់អ៊ីស្រាអែល ដែលបន្តប៉ះពាល់ដល់កិច្ចប្រឹងប្រែងមនុស្សធម៌របស់ស្ថាប័ន។

បើយោងតាមអ្នកនាំពាក្យ UN លោក Farhan Haq បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ (ទី១៥ ខែធ្នូ) ថា រយៈពេលប៉ុន្មានខែកន្លងមកនេះ UN និងដៃគូមនុស្សធម៌របស់ខ្លួន អាចមានលទ្ធភាពផ្ដល់ជំនួយទៅកាន់តំបន់ហ្កាហ្សា ដោយមានកម្រិតមួយចំនួនពីសំណាក់អាជ្ញាធរអ៊ីស្រាអែល ប៉ុន្តែនៅថ្ងៃទី១២ ខែធ្នូ ស្ថាប័នទាំងនោះបានកាត់បន្ថយចំណែកអាហារពាក់កណ្តាលដែលកំពុងត្រូវបានចែកចាយ។

លោកបានបន្តថា៖ «ដោយសារតែការរឹតបន្តឹងបន្តប៉ះពាល់ដល់សមត្ថភាពរបស់ពួកយើង ក្នុងការនាំយកជំនួយក្នុងបរិមាណគ្រប់គ្រាន់ទៅចែកចាយ ដៃគូរបស់យើង ជាថ្មីម្ដងទៀតត្រូវកាត់បន្ថយជំនួយដែលកំពុងត្រូវបានផ្តល់ជូន សម្រាប់អីវ៉ាន់មួយកញ្ចប់ដែលមានម្សៅមួយថង់ និងនំប៊ីសស្ទីនថាមពលខ្ពស់ ១,៥គីឡូក្រាម»។

លោក Haq បានបន្ថែមថា លោកបានស្តីបន្ទោសការរឹតបន្តឹងរបស់អ៊ីស្រាអែល នៅចំណុចឆ្លងកាត់ដែលជំនួយចូលទៅតំបន់ហ្កាហ្សា ប្រភេទទំនិញដែលអាចចូល និងកំណត់ចំនួនទិដ្ឋាការបុគ្គលិកមនុស្សធម៌។ លោកបាននិយាយថា៖ «ទាំងនេះជាការរឹតត្បិតជាច្រើន ដែលបានធ្វើឡើងដោយអាជ្ញាធរអ៊ីស្រាអែល។ យើងបានព្យាយាមផ្ដល់ជំនួយឲ្យបានច្រើនតាមដែលយើងអាចធ្វើបាន»។

បេសកកម្មអ៊ីស្រាអែលប្រចាំ UN មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ការកាត់បន្ថយយ៉ាងខ្លាំងនូវជំនួយស្បៀងអាហារដល់តំបន់នេះ គូសបញ្ជាក់ពីភាពផុយស្រួយនៃប្រតិបត្តិការមនុស្សធម៌ នៅតំបន់ហ្កាហ្សា ពោលគឺ ២ខែបន្ទាប់ពីបទឈប់បាញ់ បានបើកផ្លូវ ដើម្បីឲ្យអ៊ីស្រាអែលព្រមអនុញ្ញាតឲ្យមានធនធានបន្ថែមទៀតចូលទៅក្នុងតំបន់ឆ្នេរនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm