កូនកាត់​ខ្មែរ​-​ហ្គា​ណា ឡេង ណូ​រ៉ា៖ ​បាន​លេង​លី​គ​លឿន​ជាង​ក្ដី​ស្រម៉ៃ ៣ ទៅ ៤​ឆ្នាំ​

2021/04/27 09:59:58 am        691

​បាល់ទាត់៖ កីឡាករ​កូនកាត់​ខ្មែរ​-​ហ្គា​ណា ឡេង ណូ​រ៉ា បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើលហួស​ពី​ការ​ស្មាន ដែល​ខ្លួន​មានឱកាស​បង្ហាញ​វត្តមាន​ ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាត្រឹម​វ័យ ១៧​ឆ្នាំ ដ្បិត​រូបគេ​បាន​ដាក់​គោលដៅ ៣ ទៅ ៤​ឆ្នាំ​ទៀតដើម្បី​ស្វែងរក​ឱកាស​ដ៏​សំខាន់​ ក្នុង​អាជីព​បាល់ទាត់​នេះ។​

​ខ្សែបម្រើ​វ័យក្មេង​របស់​ក្លិប​បាល់ទាត់​ខេត្ត​ព្រៃវែង​រូប​នេះ បាន​បញ្ជាក់​ប្រាប់​ក្រុមការងារ BTV តាម​រយៈ​សារ​អេឡិចត្រូនិក​ថា ខ្លួន​សប្បាយ​ចិត្ត​ដែល​មាន​ឱកាស​លេង​ លី​គ​កំពូល​កម្ពុជា​ទាំង​វ័យក្មេង ហើយ​គេ​នឹង​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ប្រជែង​កៅអី ១១​នាក់​ដំបូង និង​កៅអី​ជម្រើស​ជាតិ​​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជា។ យ៉ាងណាមិញ ក្នុងនាម​សមាជិក​ក្រុម​ក្មេងខ្ចីដែល​សម្បូរ​ដោយ​កីឡាករ​យុវជន ទើប​ឡើង​មកលេង​លី​គ​កំពូល​កម្ពុជា ឡេង ណូ​រ៉ា អះ​អាង​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ព្រោះ​ត្រូវ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន ដើម្បី​តតាំង​ជាមួយ​ក្រុម​ខ្លាំង​ៗដែល​មាន​ធនធាន​កីឡាករ​ល្អ​ៗ និង​មាន​បទពិសោធន៍​ជាង​ក្រុម​របស់​ខ្លួន​តែម្ដង។​

​សូម​បញ្ជាក់​ថា យុវជន​កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៤ ឡេង ណូ​រ៉ា គឺមាន​ឪពុក​ជា​ជន​ជាតិ​ហ្គា​ណា និង​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ​។ ណូ​រ៉ា បាន​បង្ហាញ​ខ្លួន​ដំបូងក្នុង​ជំនួប​សប្ដាហ៍​ទី​១ រវាង​ខេត្ត​ព្រៃវែង និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ១-១។ អ្វី​ដែល​ពិសេស ឡេង ណូ​រ៉ា ត្រូវ​បាន​ជ្រើសរើស​កីឡាករ​ល្អ​ជាងគេ Man Of The Match ប្រចាំការ​ប្រកួត​នេះ​ទៀត​ផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm