នគរបាលអូស្ត្រាលី៖ ខ្មាន់កាំភ្លើងនៅឆ្នេរ Bondi ត្រូវបានបំផុសគំនិតដោយរដ្ឋឥស្លាម និងបានទៅហ្វីលីពីន

2025/12/17 12:22:13 am        70

នគរបាល នៅថ្ងៃអង្គារ (ទី១៦ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើង ២នាក់ ដែលបានវាយប្រហារនៅឯពិធីជួបជុំ Hanukkah នៅឆ្នេរ Bondi របស់ទីក្រុងស៊ីដនី បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន មុនពេលបង្កអំពើបាញ់ប្រហារដែលបានសម្លាប់មនុស្ស ១៥នាក់យ៉ាងតិច ហើយពួកគេហាក់ដូចជាត្រូវបានបំផុសគំនិតដោយមនោគមន៍វិជ្ជារបស់ក្រុមរដ្ឋឥស្លាម។

ហេតុការណ៍ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ គឺជាការបាញ់ប្រហារសម្លាប់មនុស្សច្រើនដ៏អាក្រក់បំផុតរបស់ប្រទេសអូស្ត្រាលី ក្នុងរយៈពេលជិត ៣០ឆ្នាំ ហើយកំពុងត្រូវបានស៊ើបអង្កេតថា តើវាគឺជាអំពើភេរវកម្មដែលផ្តោតលើសហគមន៍ជនជាតិជ្វីហ្វមែន ឬយ៉ាងណា។

ចំនួនអ្នកស្លាប់ គឺ ១៦នាក់ ដោយរាប់បញ្ចូលទាំងខ្មាន់កាំភ្លើងម្នាក់ផងដែរ ដែលត្រូវបាននគរបាលកំណត់អត្តសញ្ញាណថា ឈ្មោះ Sajid Akram វ័យ ៥០ឆ្នាំដែលត្រូវបានបាញ់បណ្ដាលឲ្យស្លាប់ដោយនគរបាល។ កូនប្រុសរបស់បុរសនោះអាយុ ២៤ឆ្នាំ និងជាជនសង្ស័យសមគំនិតដែលត្រូវបានបង្ហាញអត្តសញ្ញាណដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ឈ្មោះ Naveed Akram កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានបាញ់ប្រហារផងដែរ។

នគរបាលអូស្ត្រាលីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ជនទាំង ២នាក់នេះ បានធ្វើដំណើរទៅហ្វីលីពីន កាលពីខែមុន ហើយគោលបំណងនៃការធ្វើដំណើរនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ ចំណែកមន្ត្រីអន្តោប្រវេសន៍ហ្វីលីពីន បានប្រាប់ថា បុរសទាំង ២នាក់ បានធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល និងបន្តទៅកាន់ទីក្រុង Davao នៅថ្ងៃទី១ ខែវិច្ឆិកា ហើយបានចាកចេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ពោលគឺប៉ុន្មានសប្តាហ៍មុនពេលមានការបាញ់ប្រហារនៅឆ្នេរ Bondi នេះ។

មន្ត្រីទាំងនេះ បានបន្ថែមថា ឪពុកបានធ្វើដំណើរដោយកាន់លិខិតឆ្លងដែនឥណ្ឌា ខណៈដែលកូនប្រុសកំពុងធ្វើដំណើរដោយកាន់លិខិតឆ្លងដែនអូស្ត្រាលី។ បណ្តាញដែលមានទំនាក់ទំនងជាមួយរដ្ឋឥស្លាម ត្រូវបានគេដឹងថា មានប្រតិបត្តិការ នៅហ្វីលីពីន និងបានមានឥទ្ធិពលខ្លះនៅភាគខាងត្បូងនៃប្រទេសនេះ៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        1
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        17
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm