ក្រសួងកំណត់ពលរដ្ឋម្នាក់អាចទិញថ្នាំ Molnatris បាន២ប្រអប់​ដោយ​សារ​ការ​ដឹកជញ្ជូន​ថ្នាំ​ពី​ក្រៅ​ប្រទេស​យឺតយ៉ាវ

2022/02/28 07:17:27 pm        730

ភ្នំពេញ៖ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ពីការលក់ថ្នាំព្យាបាលកូវីដ-១៩ Molnatris នៅក្រសួងប្រៃសណីយ៍ ជូនប្រជាពលរដ្ឋ ត្រឹម២ដូស ក្នុងមួយនាក់ដដែល ក្នុងពេលបច្ចុប្បន្ន។ ការសម្រេចបែបនេះ ធ្វើឡើងក្រោមមូលហេតុ នៃការពន្យាពេលជើងហោះហើរដឹកជញ្ជូនថ្នាំ។

ចំនួនប្រជាពលរដ្ឋទៅទិញថ្នាំព្យាបាលកូវីដ-១៩ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅតែមានចំនួនច្រើន។ រៀងរាល់ថ្ងៃគឺមានវត្តមានប្រជាពលរដ្ឋតម្រង់ជួរជាច្រើន ដើម្បីរង់ចាំទិញថ្នាំរៀងរាល់ម៉ោងធ្វើការ។

ទន្ទឹមនឹងមានតម្រូវការថ្នាំព្យាបាលខ្ពស់បែបនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​គិតត្រឹម​ពេលនេះ​ គឺពុំទាន់អាចលក់ថ្នាំជូនប្រជាពលរដ្ឋចំនួន ​៥ប្រអប់ក្នុង១នាក់នោះទេ​ គឺក្រសួង​​ បន្ត​លក់ថ្នាំជូនពលរដ្ឋ ត្រឹម ២ប្រអប់ដដែល។

ចំណែកឯបណ្ដាមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរងគឺក្រសួងប្រៃសណីយ៍ នៅ​តែ​បន្តផ្អាកលក់ជូនជាបណ្ដោះអាសន្ន ។

ការចេញគោលការណ៍បែបនេះ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ បញ្ជាក់ថា គឺ​ដោយសារការពន្យាពេលជើងហោះហើរដឹកជញ្ជូនថ្នាំ។

ប្រជាពលរដ្ឋដែលបានមកទិញថ្នាំនៅក្រសួងប្រៃសណីយ៍​ថ្ងៃចន្ទនេះ លើកឡើងថា​ការមកទិញថ្នាំ​នៅ​ក្រសួងដោយផ្ទាល់​ គឺដោយសារតម្លៃថ្នាំនៅតាមឱសថស្ថានខាងក្រៅមួយចំនួន គឺមានតម្លៃថ្លៃខ្ពស់ជាងការលក់នៅក្រសួង។

ពួកគាត់ចង់ឱ្យមានការដឹកជញ្ជូនថ្នាំ​ចូលកម្ពុជាបានលឿន ដើម្បីអាចអនុញ្ញាត​ឱ្យប្រជាពលរដ្ឋអាច​ទិញ​ថ្នាំ​បានច្រើនប្រអប់ជាងនេះ។

តាមគោលការណ៍របស់ក្រសួងប្រៃសណីយ៍ នឹងបង្កើនការលក់ថ្នាំជូនប្រជាពលរដ្ឋ ចាប់ពី ១ប្រអប់ដល់ ៥ប្រអប់ ​រីឯបណ្ដាឱសថស្ថានគឺកាត់​បន្ថយ​ពី​ចំនួន ​២០០ប្រអប់មកត្រឹម ​៥០​ប្រអប់​ប៉ុណ្ណោះ​ នៅពេលដែលមានការដឹកថ្នាំមកដល់កម្ពុជា។

ការលក់ថ្នាំ Molnatris នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ គឺលក់ក្នុងតម្លៃ ៥៥ដុល្លារ ក្នុង១ ប្រអប់ ដោយតម្រូវឱ្យប្រជាពលរដ្ឋ ភ្ជាប់ជាមួយ​អត្តសញ្ញាណ​ប័ណ្ណ និងប្រើប្រាស់​ការ​ទូទាត់​សាច់ប្រាក់ ​តាមប្រព័ន្ធឌីជីថលរបស់ ​ធនាគារ ABA ដោយមិនប្រើប្រាស់សាច់ប្រាក់​ដោយ​ផ្ទាល់​នោះទេ៕អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm