វិទ្យាស្ថានស្រាវជ្រាវ៖ ការបង្រ្កាបលើកាំភ្លើង នៅអូស្ត្រាលី ត្រូវការចាំបាច់ ដោយសារបទល្មើសលួចអាវុធកើនឡើង

2025/12/17 01:01:47 am        83

បទល្មើសលួចកាំភ្លើងចុះបញ្ជីរាប់លានដើមរបស់អូស្ត្រាលី បានក្លាយជាប្រភពដ៏ធំបំផុតរបស់ប្រទេសនៃការកាន់កាប់អាវុធដោយខុសច្បាប់ ដោយនេះបញ្ជាក់ពីតម្រូវការ ក្នុងការកំណត់ភាពជាម្ចាស់កម្មសិទ្ធិ បន្ទាប់ពីមានការបាញ់ប្រហារនៅឆ្នេរ Bondi កាលពីថ្ងៃទី១៤ ខែធ្នូ។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវ។

វិទ្យាស្ថានអូស្ត្រាលី (Australia Institute) បានឲ្យដឹងនៅក្នុងរបាយការណ៍ខែកញ្ញាថា យ៉ាងហោចណាស់កាំភ្លើងស្របច្បាប់ចំនួន ៤៤.៦០០ដើម ត្រូវបានលួចក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដែលស្មើនឹងមួយដើមរៀងរាល់ ៤ម៉ោង ដោយបន្ថែមឲ្យមានប្រភពកាន់តែច្រើន សម្រាប់ពួកឧក្រិដ្ឋជន។

នគរបាលបានបញ្ជាក់ថា កាំភ្លើងដែលត្រូវបានប្រើប្រាស់ ក្នុងអំឡុងពេលមានការបាញ់ប្រហារសម្លាប់រង្គាល នៅឆ្នេរ Bondi ត្រូវបានកាន់កាប់ដោយស្របច្បាប់។ លោក Rod Campbell ដែលជាអ្នកនិពន្ធម្នាក់នៃរបាយការណ៍នេះ បាននិយាយថា ទោះយ៉ាងណាក្ដី រដ្ឋាភិបាលត្រូវតែផ្តោតលើវិធានការកាត់បន្ថយបរិមាណអាវុធដែលកំពុងចរាចរ។

នគរបាលបានបញ្ជាក់ថា បុរសវ័យ ៥០ឆ្នាំដែលត្រូវបានបង្ហាញអត្តសញ្ញាណថា ជាអ្នកបាញ់ប្រហារម្នាក់នៅហេតុការណ៍សម្លាប់រង្គាល នៅឆ្នេរ Bondi និងដែលត្រូវបានបញ្ជាក់ថា ស្លាប់ បានទទួលអាជ្ញាប័ណ្ណឲ្យកាន់កាប់អាវុធ ដែលជា «កាំភ្លើងវែង» ចំនួន ៦ដើម និងកាន់ប័ណ្ណអនុញ្ញាតប្រើប្រាស់អាវុធរយៈពេលមួយទសវត្សរ៍។

នៅក្នុងបទសម្ភាសន៍មួយ នាថ្ងៃអង្គារ (ទី១៦ ខែធ្នូ) នេះ លោក Campbell បាននិយាយថា៖ «សុវត្ថិភាពសហគមន៍ ត្រូវបានធ្វើឲ្យប្រសើរឡើងដោយការមានកាន់កាប់កាំភ្លើងកាន់តែតិច។ កាំភ្លើងមានកាន់តែតិច នៅក្នុងសហគមន៍របស់យើង ពួកឧក្រិដ្ឋជនកាន់តែមិនអាចមានប្រភពលួចបាន»។

វិទ្យាស្ថានប៉ាន់នេះ ប៉ាន់ប្រមាណថា ឥឡូវនេះ មានអាវុធចុះបញ្ជីឯកជនជាង ៤លានដើម ហើយជាកម្មសិទ្ធិឯកជន នៅក្នុងប្រទេសអូស្ត្រាលី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        240
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        282
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        261

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm