អាជ្ញាធរខេត្តឧត្តរមានជ័យ កំពុងរៀបចំឲ្យកុមារភៀសសឹកបានរៀនបណ្ដោះអាសន្ន ខណៈ​សិស្ស​ក្នុង​ខេត្ត​នេះជិត ៧ម៉ឺននាក់បាត់បង់ការសិក្សា

2025/12/17 03:46:15 pm        329

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ កំពុង​រៀបចំ​ឲ្យ​កុមារ​ភៀសសឹកដែលបាត់បង់ការសិក្សានៅសាលារៀន បង្ក​ដោយ​សង្គ្រាម​ឈ្លាន​ពាន​រប​ស់ថៃ ដើម្បីឲ្យពួកគេបានរៀនបណ្ដោះអាសន្ន នៅតាមមណ្ឌលសុវត្ថិភាព។

លោក​ ប៉ិច រតនា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ មានសាលារៀនប្រមាណ ២៦០ទីតាំង និងមានសិស្សប្រមាណជាង ៦ម៉ឺន ៨​ពាន់​នាក់​ ហើយបច្ចុប្បន្នសាលាទាំងអស់នេះ បានបិទអស់ហើយ ខណៈសាលាមួយចំនួន ក៏​ត្រូវ​រង​គ្រោះ​ដោយ​សារ​ការ​ផ្លោងគ្រាប់ របស់កងទ័ពថៃបានត្រូវ និងរង​ការ​ខូច​ខាត​អគារ​សិក្សា​មួយ​ចំនួន​។

លោកបានបន្តថា ជុំវិញការបាត់បង់ការសិក្សាដោយសារសង្គ្រាម បង្កឡើងដោយកងទ័ពថៃនេះ សិស្ស​ទាំងអស់នោះ គឺបានភៀសសឹកទៅតាមម្ដាយឪពុក និងគ្រួសាររបស់ពួកគេ ទៅ​ស្នាក់​នៅ​តាម​មណ្ឌល​សុវត្ថិភាព និងតំបន់ផ្សេងៗ ។

លោក​ប្រធានមន្ទីរ បានបន្ថែមថា ទន្ទឹមនឹងការមិនបានរៀនសូត្រនេះ សិស្សមួយចំនួន ដែល​ទៅ​ស្នាក់​នៅ​ខេត្ត​ផ្សេង ក៏បានចុះឈ្មោះចូលរៀនបណ្ដោះអាសន្ន នៅសាលាដែល​ជិត​កន្លែង​គេ​ស្នាក់​នៅ​ហើយអ្នកនៅតាមជំរំភៀសសឹក អាជ្ញាធរ និងមន្ទីរអប់រំខេត្តកំពុងឲ្យពួកគេរៀនបណ្ដោះអាសន្ន ដោយ​ផ្ដោកទៅលើភាសាខ្មែរ និងគណិតវិទ្យា ។

ជាមួយគ្នានេះ លោក ប៉ិច រតនា តំណាងឲ្យបុគ្គលិកអប់រំ នៅក្នុងខេត្តឧត្តរមានជ័យទាំងអស់ សូម​ធ្វើ​ការ​ថ្កោលទោសនូវអំពើឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជានេះ ហើយ​ក៏​សូម​អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងដាក់សម្ពាធទៅរដ្ឋាភិបាលថៃ ឲ្យ​បញ្ឈប់​អំពើ​ឈ្លានពានមកលើទឹកដីកម្ពុជា ព្រោះប្រទេសកម្ពុជាត្រូវការតែសុខសន្តិភាពប៉ុណ្ណោះ ដើម្បី​បន្តដំណើរអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ហើយ​គ្មាន​បំណង​ឈ្លាន​ពាន​ប្រទេស​ណានោះ​ទេ។

គួរបញ្ជាក់ថា អំពើឈ្លានពានរបស់កងទ័ពសៀម បានឈានមកដល់១១ថ្ងៃហើយ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និងរបួស ហើយប្រជាពលរដ្ឋខ្មែរស្ទើរតែកន្លះលាននាក់ កំពុងរត់ភៀសសឹក និង​កុមារ​រាប់​សិប​ម៉ឺន​នាក់ បានបាត់បង់ការសិក្សា កង្វះអនាម័យ និងងាយរងហានិភ័យ ពីការឆ្លងជំងឺ និង​រ​ស់​នៅ​ទាំង​ការភ័យតក់ស្លុតជាទីបំផុត៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        48
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        135
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm