១១ថ្ងៃហើយទាហានឈ្លានពានថៃរំលោភដែនអធិបតេយ្យកម្ពុជា ប៉ុន្តែវីរកងទ័ពកម្ពុជាបន្តឈរជើងទប់ស្កាត់បានយ៉ាងរឹងមាំ

2025/12/17 04:28:55 pm        447

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា គិតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈ ពេល១១ថ្ងៃហើយ ដែលទាហានឈ្លានពានថៃ បានរំលោភដែនអធិបតេយ្យកម្ពុជា ដោយបានប្រើប្រាស់ យន្តហោះចម្ងាំងF-16 ដ្រូនពាំគ្រាប់ អាវុធធុនធ្ងន់គ្រប់ប្រភេទ និងផ្សែងពុលជាដើម ប៉ុន្តែត្រូវបានវីរកងទ័ព និងវីរនគរបាលកម្ពុជាទប់ស្កាត់ និងបន្តឈរជើងបានយ៉ាងរឹងមាំ និងស្វាហាប់បំផុតដើម្បីការពារនូវបូរណ ភាពទឹកដីកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះស្តីពីស្ថានការណ៍ របស់ទាហានឈ្លានពានថៃលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ពេលនេះទាហានឈ្លានពានថៃបានមនឹងកំពុងបន្តបាញ់ផ្លោងយ៉ាងកំរោលមកលើដែនអធិបតេយ្យកម្ពុជា។ ប៉ុន្តែទោះបីជាការបាញ់ផ្លោងយ៉ាងគំហុក និងព្រៃផ្សៃឃោរឃៅពីសំណាក់ទាហានឈ្លានពានថៃយ៉ាងណាក្តីក៏វីរកងទ័ព និងវីរនគរបាលកម្ពុជានៅតែបន្តឈរជើងបានយ៉ាងរឹងមាំ និងស្វិតស្វាញបំផុតទប់ស្កាត់សត្រូវឈ្លានពានគ្រប់ទីតាំង និងគ្រប់គោលដៅទាំងអស់។

 ជាមួយគ្នានោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានបញ្ជាក់ឡើងវិញផងដែរថា វីរកងទ័ព និងវីរនគរបាលកម្ពុជា បាញ់តបតទៅលើតែទាហានឈ្លានបានថៃប៉ុណ្ណោះ មិនសំដៅកន្លែងជនស៊ីវិលនោះឡើយ ផ្ទុយទៅវិញមានតែទាហានឈ្លានពានថៃប៉ុណ្ណោះ ដែលបើកការបាញ់ប្រហារយ៉ាងឃោរឃៅ និងអមនុស្សធម៌បំផុតដោយមិនរើសគោលដៅ បាញ់ចូលផ្ទះប្រជាជនស៊ីវិល មន្ទីរពេទ្យ វត្តអារាម សាលា រៀន និងប្រសាទបូរាណខ្មែរ ដោយគិតមកដល់ថ្ងៃទី១៧នេះ បានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជា ចំ នួន១៧បានស្លាប់ ៧៧នាក់រងរបួស ខណៈជាងបួនសែននាក់បានកំពុងរត់ភៀសសឹកយ៉ាងភិតភ័យ។

 យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការជាតិកម្ពុជារូបនេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់បងប្អូនវីរកងទ័ព និងវីរនគរបាលកម្ពុជា ក្នុងកិច្ចការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនឹងមិនឲ្យបាត់បង់នោះឡើយ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm