កម្ពុជា-តួកគី បង្កើនកិច្ចសហប្រតិបត្តិការរលើវិស័យពាណិជ្ជកម្មវិនិយោគ

2022/02/28 09:06:10 pm        475

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ ខណៈ កម្ពុជា បានបើកសម្ពោធបើកដំណើរការស្ថានទូតនៅប្រទេសតួកគី។

កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និងលោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី ព្រមទាំង​មានការចូលរួមពីអនុប្រធាននិងសមាជិកសហព័ន្ធធុរជនឧស្សាហកម្មតួកគី កាល​ពីថ្ងៃទី២៦ ខែកុម្ភៈ ក្នុងទីក្រុងអាំងការ៉ា ​សាធារណរដ្ឋតួកគី។

ក្នុងជំនួបខាងលើនេះ លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី មាន​ប្រសាសន៍​ លោកមានសេចក្តីសោមនស្សរីករាយ​ ក្នុងការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ចជាមួយកម្ពុជា និង​ថ្លែងអំណរ​គុណចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលមកបំពេញទស្សនកិច្ច​នៅ​តួកគី។

លោក គូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែល​មានប្រវត្តិសាស្ត្រយូរលង់​ និង​មាន​សក្តានុពល​ខ្ពស់។ ហេតុនេះ​ លោក សង្ឃឹមថាធុរជននៃប្រទេសទាំងពីរ នឹងអាចអភិវឌ្ឍគម្រោងរួមគ្នាក្នុងវិស័យ​សំខាន់ៗ​ខាងលើ ​ហើយលោកនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅកម្ពុជា។​ លោកប្រធាន ​ស្នើឲ្យមានកិច្ចប្រតិបត្តិការលើគ្រប់វិស័យ ​ជាពិសេស វិស័យសំណង់ ​ថាមពល ធនធានរ៉ែ និងបច្ចេកវិទ្យា ។

ជាការឆ្លើយតប ឧកញ៉ា លឹម ហេង មានប្រសាន៍គាំទ្រចំពោះ ​ការអភិវឌ្ឍគម្រោងរួម ក៏ដូចជាការ​ចុះ​អនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ​ និងស្វាគមន៍ចំពោះ ការបំពេញទស្សនកិច្ចទៅកម្ពុជា​របស់ លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី និង គណៈប្រតិភូធុរកិច្ច។សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយ សហព័ន្ធធរុជន​ឧស្សាហកម្មតួកគី ​ដើម្បីជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ។

ឧកញ៉ា ក៏បានជម្រាបជូនអំពីច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកទឹកចិត្ត​ខ្ពស់​ចំពោះវិនិយោគិន។

សមាជិក​នៃសហព័ន្ធធុរជនឧស្សាហកម្មតួកគី ​បាន​ចូលរួម​ពិភាក្សានិងសិក្សាស្វែងយល់​ពីបរិយាស​កាស​ធុរកិច្ច​ និងវិនិយោគនៅ​កម្ពុជា ​លើផ្នែកសំខាន់ៗរួមមាន៖ វិស័យណាខ្លះដែល​គួរវិនិយោគនៅ​កម្ពុជា ដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា ​ការនាំចេញនាំចូល ​វាយណភណ្ឌបែបប្រពៃណី ​សំណង់ ថាមពលរ៉ែ កសិកម្ម ។ល។

សូមបញ្ជាក់ថា​ ពិធីសម្ពោធឯ​កអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋ ​តួកគី ធ្វើឡើង​នៅថ្ងៃទី២៧ ខែកុម្ភៈ ​នៅក្រោមវត្តមានរបស់ឯកឧត្តម ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួងការបរទេស ​និងកិច្ច​សហប្រតិបត្តិការអន្តរជាតិ៕អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm