អាល្លឺម៉ង់៖ ក្រោមការធានាសន្តិសុខអ៊ុយក្រែន ទ័ពលោកខាងលិច អាចនឹងវាយរុញទ័ពរុស្ស៊ី ក្រោយបទឈប់បាញ់

2025/12/17 04:37:35 pm        248

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រាប់ទូរទស្សន៍រដ្ឋ ZDF ក្នុងបទសម្ភាសន៍មួយថា នៅក្រោមការធានាសន្តិសុខក្រោយបទឈប់បាញ់ ដែលផ្តល់ដោយសហរដ្ឋអាមេរិកនិងអឺរ៉ុប សម្រាប់អ៊ុយក្រែន កងកម្លាំងរក្សាសន្តិភាពអាចនឹងវាយរុញច្រានកងកម្លាំងរុស្ស៊ី នៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ ប៉ុន្តែលោកបានបន្ថែមថា នេះនៅតែជាទស្សនវិស័យដ៏ឆ្ងាយមួយនៅឡើយ។

ដោយត្រូវសាកសួរលម្អិតអំពីលទ្ធភាពនៃការធានាសន្តិសុខ ដែលសហរដ្ឋអាមេរិកដាក់ចេញនៅក្នុងកិច្ចពិភាក្សាទីក្រុងប៊ែរឡាំង កាលពីថ្ងៃចន្ទ ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy — លោក Merz បាននិយាយថា កងកម្លាំងធានាសន្តិសុខ (ដឹកនាំដោយលោកខាងលិច) អាចនឹងត្រូវបណ្តេញកងកម្លាំងរុស្ស៊ីចេញ ប្រសិនបើមានការរំលោភលើលក្ខខណ្ឌឈប់បាញ់ណាមួយ។

លោកបាននិយាយថា «អឺរ៉ុបនឹងធានាឱ្យមានតំបន់គ្មានយោធារវាងភាគីសង្គ្រាម ហើយអឺរ៉ុបក៏នឹងចាត់វិធានការប្រឆាំងនឹងការឈ្លានពាន និងការវាយប្រហាររបស់រុស្ស៊ីផងដែរ ប៉ុន្តែ គ្រប់ភាគីមិនទាន់ទៅដល់ចំណុចនោះនៅឡើយទេ»។ លោកបន្ថែមថា «ការពិតដែលថា អាមេរិកបានប្តេជ្ញាចិត្តបែបនេះ -ពោលគឺ ការពារអ៊ុយក្រែន ក្នុងករណីមានបទឈប់បាញ់ ប្រៀបដូចជាទឹកដីរបស់ណាតូ - គឺជាជំហរថ្មីដ៏សំខាន់របស់អាមេរិក»។

គួរបញ្ជាក់ថា រុស្ស៊ី មិនទាន់យល់ព្រមលើបទឈប់បាញ់ ឬចំពោះវត្តមានកងទ័ពលោកខាងលិចនៅលើទឹកដីអ៊ុយក្រែន ដើម្បីជួយបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំនៅឡើយទេ ដែលបានចាប់ផ្តើមនៅពេលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឱ្យបើកប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm