មាន​បាតុកម្ម​ធ្វើឡើង​ក្នុង​ប្រទេស​អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​ហូ​ឡង់ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន

2022/02/28 09:32:18 pm        897

​អឺរ៉ុប៖ ក្រុមអ្នកតវ៉ាបាន​ប្រមូល​ផ្តុំគ្នានៅក្នុង​ទីក្រុង​ជាច្រើន​ទូទាំងប្រទេស​អ៊ីតាលី​ ដោយ​អំពាវនាវ​រក​សន្តិភាពនៅ​អ៊ុយ​ក្រែ​ន​។ នៅក្នុង​ទីក្រុង​រ៉ូម បាតុករ​រាប់ពាន់នាក់ធ្វើបាតុកម្ម​ដោយមាន​កាន់​ទង់ជាតិ​អ៊ុយ​ក្រែ​ន និង​កាន់​បដា​គាំទ្រ​អ៊ុយ​ក្រែ​ន និង​បដា​ប្រឆាំង​រុស្សី​។

នៅក្នុង​ទីក្រុង​មី​ឡាន ក្រុម​បា​រុករបាន​ប្រមូល​ផ្តុំគ្នាដោយមាន​ក្រវីទង់ជាតិ​អ៊ុយ​ក្រែ​ន និង​ស្រែក​​អំពាវនាវ​ឲ្យ​បញ្ចប់​ការឈ្លានពាន​របស់​រុស្សី​។ បាតុកម្មក្នុងការ​គាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​នបានធ្វើ​ឡើង​ក្នុង​ទីក្រុង​ជាច្រើន ​នៅ​ទូទាំង​ពិភពលោក​។​ ​នៅ​ប្រទេស​បារាំង ខណៈ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ​បានប្រកាសថា​ គណៈប្រតិភូ​មកពីប្រទេស​នេះបាន​ព្រមព្រៀង​ជួប​ជាមួយ​មន្ត្រី​រុស្សី​សម្រាប់​កិច្ចសន្ទនា​ ក្រុមអ្នកតវ៉ារាប់រយ​នាក់បានប្រមូល​ផ្តុំគ្នាក្នុង​ទីក្រុង​ប៉ារីស ដើម្បី​ទាមទារ​សន្តិភាព និង​បញ្ចប់​ការឈ្លានពាន​របស់​រុស្សី​។ ភាគច្រើនបាន​ស្វា​គម​ន៍គំនិត​នៃ​កិច្ចសន្ទនា ដោយ​សង្ឃឹមថា​វា​នឹង​នាំ​ឲ្យ​មានការ​បញ្ចប់​ការប្រយុទ្ធ​គ្នា​។ ក្នុងចំណោម​ក្រុមអ្នក​តវ៉ាក៏មាន​ប្រជាជន​រុស្សី​មួយចំនួន ​រស់នៅក្នុង​ប្រទេស​បារាំង​។​ ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ក្រុមមនុស្ស​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នាក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង ខណៈ​ពួកគេចូលរួម​ក្នុង​បាតុកម្ម​សាមគ្គីភាពដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ក្រុមអ្នកតវ៉ា​បាន​ដើរ​ជា​ជួ​រលើ​ដងផ្លូវក្នុង​រដ្ឋធានី​ប្រទេស​អាល្លឺម៉ង់ មាន​កាន់​បដា និង​ក្រវីទង់ជាតិអ៊ុយ​ក្រែ​ន ដែល​ពួកគេ​អំពាវនាវ​ឲ្យ​រុស្សីបញ្ឈប់​ការឈ្លានពាន​លើ​ប្រទេសជិតខាង​។​ ​នៅក្នុង​ប្រទេស​អេស្បាញ មនុស្ស​រាប់ម៉ឺន​នាក់បាន​ចូលរួម​ក្នុង​ការតវ៉ានៅ​ទីក្រុង Madrid ជាការ​ធ្វើបាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់​រុស្សី​លើ​អ៊ុយ​ក្រែ​ន​។ ក្រុមអ្នកតវ៉ាបាន​ប្រមូល​ផ្តុំគ្នានៅ​រដ្ឋធានីប្រទេស​អេស្បាញ ដោយ​ក្រវីទង់ជាតិ និង​កាន់​បដា​លើក​យ៉ាងខ្ពស់​។ អ្នក​តវ៉ា​ជនជាតិ​អ៊ុយ​ក្រែ​ន ម្នាក់ដែល​ចូលរួម​ក្នុង​បាតុកម្ម​និយាយថា ប្រជាជន​ប្រ​ទេ​សរបស់ខ្ញុំ​ភ័យខ្លាច​យ៉ាងខ្លាំង​។​ ​ទន្ទឹមនឹង​នេះដែរ ក្រុមបាតុករ​រាប់ពាន់នាក់បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់ដោយមាន​បដា និង​ទង់ជាតិ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ថ្កោលទោស​ការឈ្លានពាន​រប​ស់​រុស្សី​លើអ៊ុយ​ក្រែ​ន​។ ការធ្វើ​បាតុកម្ម​នៅ​ទីលាន Dam រដ្ឋធានី​​ប្រទេស​ហូ​ឡង់ ជា​ផ្នែក​មួយ​នៃបាតុកម្មជា​បន្តបន្ទាប់​នៅ​ជុំវិញ​ពិភពលោក ប្រឆាំង​ការវាយប្រហារ​របស់​ទីក្រុង​មូ​ស្គូលើ​ប្រទេស​ជិតខាង​​របស់ខ្លួន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1058
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        520
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm