ចំនួនអ្នកស្លាប់នៅហ្កាហ្សា បន្តកើនឡើង ខណៈរដូវរងាដ៏កំណាចបង្កភាពអាសន្នមនុស្សធម៌កាន់តែខ្លាំង

2025/12/17 07:09:31 pm        83

អាជ្ញាធរសុខាភិបាលដែនដីហ្កាហ្សា បាននិយាយកាលថ្ងៃអង្គារ (១៦ ធ្នូ) ថា អ្នករបួសនិងសាកសពមួយចំនួន ត្រូវបានរកឃើញពីគំនរបាក់បែក ក្នុងពេល ២៤ ម៉ោងកន្លងទៅ ដែលបង្កើនតួលេខអ្នកស្លាប់សរុបឱ្យកាន់តែខ្ពស់ បើទោះបីជាមានបទឈប់បាញ់រួចហើយក្ដី ខណៈក្រុមមន្ត្រីព្រមានថា អាកាសធាតុរដូវរងាដ៏ត្រជាក់ កំពុងធ្វើឱ្យស្ថានភាពមនុស្សធម៌ដ៏អាក្រក់ស្រាប់ទៅហើយ កាន់តែធ្ងន់ធ្ងរថែមទៀត។

អាជ្ញាធរនេះនិយាយថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅខែតុលាមក មនុស្សយ៉ាងតិច ៣៩៣នាក់ ត្រូវបានសម្លាប់ ជាង ១ពាន់នាក់ រងរបួស និងសាកសព ៦៣៤នាក់ ត្រូវរកឃើញនៅទូទាំងតំបន់។ អ្នកស្លាប់សរុបពីការវាយលុករបស់អ៊ីស្រាអែល កើនឡើងដល់ ៧០.៦៦៧នាក់ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ដោយមនុស្សជាង ១៧ម៉ឺននាក់ រងរបួស ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។

មន្ត្រីសុខាភិបាលនៅតំបន់ហ៊ុមព័ទ្ធនេះក៏បានព្រមានថា សីតុណ្ហភាពធ្លាក់ចុះយ៉ាងគំហុក និងកង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ កំពុងធ្វើឱ្យអាយុជីវិតរបស់អ្នកស្រុកជួបហានិភ័យ ជាពិសេសកុមារ ក្រោយអាជ្ញាធររាយការណ៍ថា ទារកអាយុ ២សប្តាហ៍ម្នាក់ បានរងាដល់ស្លាប់ ក្រោមអាកាសធាតុដ៏កំណាច។

អ្នកនាំពាក្យម្នាក់របស់ក្រុមហាម៉ាស បាននិយាយថា តំបន់ហ្កាហ្សា កំពុងប្រឈមគ្រោះមហន្តរាយមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង ដោយសារអាកាសធាតុអាក្រក់ និងការបំផ្លិចបំផ្លាញនៃសង្គ្រាម ខណៈជំរំតង់ និងជម្រកបណ្ដោះអាសន្ន ត្រូវជន់លិចក្នុងជំនន់ទឹកភ្លៀង ប្រព័ន្ធកម្ដៅមិនអាចប្រើបាន ហើយអ៊ីស្រាអែល រឹតបន្តឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈយ៉ាងខ្លាំង៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm