ស.ស.យ.ក នឹង​រៀបចំកម្ម​វិធី​ដើរ​ដើម្បី​សន្ដិភាព​ស្អែកនេះ ដើម្បី​បង្ហា​ញ​ស្មារតី​ស្រឡាញ់​សន្ដិភាព​របស់​កម្ពុជា

2025/12/17 07:10:37 pm        301

នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹង​រៀប​ចំ​កម្ម​វិធី​ដើរ ដើម្បីសន្ដិភាព (March for Peace) ក្នុងគោល​បំណង​ដើម្បី​បង្ហាញ​ស្មារតី​ស្រឡាញ់​​សន្ដិភាព​របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និង​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

តាមសេចក្ដីជូនដំណឹងរបស់ ស.ស.យ.ក. កម្មវិធីដើរដើម្បីសន្ដិភាព (March for Peace) ធ្វើ​ឡើង​​ក្នុងគោលបំណងបង្ហាញ​ស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជា​ពិសេស​ជំរុញ​ឱ្យ​មាន​ការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅ​សម្រេច​បាន​សន្តិភាព​រវាង​ព្រះរាជា​ណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

កម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពីវេលាម៉ោង ១៥:០០នាទីរសៀលតទៅ ដោយធ្វើការជួបជុំសមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនទូទៅ នៅបរិវេណផ្សាររាត្រី រួចធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ឆ្ពោះ​ទៅ​កាន់​សួន​ច្បារវិមានឯករាជ្យ ដោយនឹងមានប្រារព្ធពិធីថ្លែងសារនៅទីនោះ។ អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាប​ជូន​នេះ សូមសមាជិក សមាជិកា នៃរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. អ្នកសារ​ព័ត៌មាន​ជាតិ​-អន្តរជាតិ និងសាធារណជន ជ្រាបជាព័ត៌មាន និងត្រៀមអញ្ជើញចូលរួមតាមការគួរ។

សូម​បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥ ស.ស.យ.ក. ក៏បានរៀបចំ ព្រឹត្តិការណ៍ «ព្យុហ​យាត្រា​សាមគ្គីភាព» ដើរថ្មើជើង ឬ Solidarity March ដែលបង្ហាញពីស្មារតី​រួម​កម្លាំង​សាមគ្គី​គ្នា​ជា​ធ្លុងមួយ ទាំងសកម្មភាព ទាំងកាយវិការ និងសំឡេងនៃ​ការ​គាំទ្រ​របស់​មហា​គ្រួសារ​ខ្មែរ​ដែល​ជា​កម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ខណៈ​ពិធីនេះមានអ្នកចូលរួមប្រមាណជាង ១០ម៉ឺននាក់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm