អត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក កើនឡើងខ្លាំង ដែលជាសញ្ញាព្រមានសម្រាប់សេដ្ឋកិច្ច

2025/12/17 07:11:35 pm        134

អត្រាអ្នកគ្មានការងារធ្វើក្នុងសហរដ្ឋអាមេរិក កើនឡើងដល់ ៤,៦% ក្នុងខែវិច្ឆិកា កន្លងទៅ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២១ មក យោងតាមទិន្នន័យចេញផ្សាយដោយការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៦ ធ្នូ) ដែលជាសញ្ញាព្រមានមួយសម្រាប់សុខភាពទីផ្សារការងារ ដែលរងផលប៉ះពាល់ពីការបញ្ឈប់បុគ្គលិកសហព័ន្ធ និងកំណើនថ្លៃចំណាយប្រចាំថ្ងៃ។

គិតជាតួលេខក្នុងខែវិច្ឆិកា ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិក មានប្រហែល ៧,៨៣លាននាក់ ពោលគឺ ខ្ពស់ជាងចំនួន ៧,១២លាននាក់ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។ ទិន្នន័យក៏បង្ហាញថា វិស័យមិនមែនកសិកម្ម របស់អាមេរិក បានបន្ថែមការងារចំនួន ៦៤.០០០នាក់ប៉ុណ្ណោះ កាលពីខែមុន ខណៈការបាត់បង់ការងារប្រចាំខែ ត្រូវកត់ត្រាយ៉ាងច្រើនក្នុងវិស័យដឹកជញ្ជូន ឃ្លាំងទំនិញ និងសហព័ន្ធ។

សេតវិមានបានព្យាយាមនិយាយសម្រាលរបាយការណ៍ការងារដ៏អាក្រក់នេះ ថាជាសញ្ញានៃវឌ្ឍនភាពសេដ្ឋកិច្ច។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានលើកសរសើរទិន្នន័យនេះថាជាសញ្ញានៃ «សេដ្ឋកិច្ចដ៏រឹងមាំ និងយកជនជាតិអាមេរិកជាធំ» ដោយលើកពីកំណើនក្នុងវិស័យឯកជន។

សេដ្ឋវិទូបានលើកឡើងថា របាយការណ៍ការងារចុងក្រោយបំផុតនេះ ទំនងជាមិនអាចបញ្ចុះបញ្ចូលអ្នកបង្កើតគោលនយោបាយក្នុងគណៈកម្មាធិការទីផ្សារបើកចំហរបស់ធនាគារកណ្ដាលអាមេរិក ឱ្យបន្ធូរគោលនយោបាយរូបិយវត្ថុ និងកាត់បន្ថយអត្រាការប្រាក់ នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ខ្លួនបានទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        51
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        81
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm