វ៉េណេស៊ុយអេឡា ជំរុញឱ្យមានសន្តិភាព បន្ទាប់ពីលោក Trump បញ្ជាឱ្យខ្ទប់ផ្លូវនាវាដឹកប្រេងដែលជាប់ទណ្ឌកម្ម

2025/12/17 07:17:37 pm        195

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានថ្លែងនៅរដ្ឋធានីការ៉ាកាស កាលពីថ្ងៃអង្គារ (១៦ ធ្នូ) ដោយជំរុញឱ្យមានសន្តិភាព ក្នុងភាពតានតឹងបច្ចុប្បន្នជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែលោកក៏បានចោទសហរដ្ឋអាមេរិកថា កំពុងព្យាយាមក្រសោបយកធនធានធម្មជាតិរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ចេញបញ្ជាឱ្យរាំងខ្ទប់ផ្លូវនាវាដឹកប្រេងរបស់វ៉េណេស៊ុយអេឡា ដែលរងទណ្ឌកម្ម។

លោក Maduro បាននិយាយថា បុគ្គលិកវិស័យប្រេងគួរតែរៀបចំការតវ៉ាជាអន្តរជាតិដើម្បីការពារពាណិជ្ជកម្មសេរី សម្រាប់ប្រេងរបស់វ៉េណេស៊ុយអេឡា ហើយលោកបានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក អំពីការជួញដូរគ្រឿងញៀនថាជា «ព័ត៌មានក្លែងក្លាយ»។

លោកបានបន្ថែមថា «ចក្រពត្តិនិយម និងហ្វាស៊ីសស្តាំនិយម ចង់ធ្វើអាណានិគមលើវ៉េណេស៊ុយអេឡា ដើម្បីដណ្តើមយកទ្រព្យសម្បត្តិប្រេង ឧស្ម័ន មាស និងរ៉ែផ្សេងៗទៀតរបស់ខ្លួន។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានស្បថយ៉ាងដាច់អហង្ការថា ការពារមាតុភូមិរបស់ខ្លួន ហើយនៅក្នុងប្រទេសនេះ សន្តិភាពនឹងទទួលបានជោគជ័យ»។

នៅថ្ងៃអង្គារដដែលនេះ លោកប្រធានាធិបតីអាមេរិក Trump បានបញ្ជាឱ្យមាន "ការបិទខ្ទប់ផ្លូវទាំងអស់ និងទាំងស្រុង" ចំពោះនាវាដឹកប្រេងដែលជាប់ទណ្ឌកម្ម មិនឱ្យចូលនិងចេញពីវ៉េណេស៊ុយអេឡាឡើយ នេះបើយោងតាមសារបង្ហោះលើបណ្ដាញសង្គម Truth Social។ កំណើនភាពតានតឹងបានកើតឡើង រយៈពេល ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអាមេរិក បានរឹបអូសនាវាដឹកប្រេងជាប់ទណ្ឌកម្ម ១គ្រឿង នៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm