នាវាយោធាសហរដ្ឋអាមេរិកមួយគ្រឿង បានចូលចតនៅកំពង់ផែភាគខាងត្បូងកោះព័រតូ រីកូ កាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ ក្នុងពេលមានសមយុទ្ធយោធានៅតំបន់សមុទ្រការ៉ាអ៊ីប និងភាពតានតឹងជាមួយប្រទេសវ៉េណេស៊ុយអេឡា។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក Trump បានបង្កើនសម្ពាធលើប្រទេសវ៉េណេស៊ុយអេឡា ដោយការបង្កើនយោធាយ៉ាងច្រើននៅតំបន់សមុទ្រការ៉ាអ៊ីប។
រដ្ឋបាលលោក Trump បាននិយាយថា ខ្លួនមិនទទួលស្គាល់លោក Maduro ដែលកាន់អំណាចចាប់តាំងពីឆ្នាំ២០១៣ ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសវ៉េណេស៊ុយអេឡាទេ។

លោក Maduro បានអះអាងថា បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាថ្មីកាលពីឆ្នាំមុន ក្នុងការបោះឆ្នោតដែលត្រូវបានសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលប្រទេសលោកខាងលិចដទៃទៀតចាត់ទុកថាជាការក្លែងបន្លំ។
អ្នកសង្កេតការណ៍ឯករាជ្យបាននិយាយថា គណបក្សប្រឆាំងបានឈ្នះក្នុងសំឡេងយ៉ាងច្រើនលើសលប់។