ក្រុមហាម៉ាសកំណត់តួនាទីអន្តរជាតិក្នុងដែនដីហ្កាហ្សា ខណៈអ៊ីស្រាអែលបំពានបទឈប់បាញ់ជាង៨០០លើក

2025/12/17 07:52:49 pm        159

ក្រុមហាម៉ាសបានច្រានចោលវត្តមានកងកម្លាំងសន្តិសុខបរទេសណាមួយក្នុងដែនដីហ្កាហ្សា ស្ទ្រីប ដោយសង្កត់ធ្ងន់ថា តួនាទីអន្តរជាតិ នឹងត្រូវបានកំណត់ដើម្បីត្រួតពិនិត្យបទឈប់បាញ់តាមព្រំដែនតែប៉ុណ្ណោះ។   

លោក Hussam Badran សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ី កាលពីថ្ងៃអង្គារ ១៦ធ្នូសប្ដាហ៍នេះថា ក្រុមប៉ាឡេស្ទីនទាំងអស់ បានស្របគំនិតគ្នាចំពោះបញ្ហានេះ ។ លោកថា តំបន់ហ្កាហ្សានឹងត្រូវបានរៀបចំផ្ទៃក្នុង ដោយពន្យល់ថា គណៈកម្មាធិការនៃក្រុមជំនាញ នឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

លោក Badran ក៏បានចង្អុលបង្ហាញពីបំណងរបស់ហាម៉ាស ក្នុងការចូលរួមជាមួយប្រទេសដែលត្រូវបានចាត់ទុកថាជាមិត្តភ័ក្តិចំពោះប្រជាជនប៉ាឡេស្ទីនដែរ ខណៈច្រានចោលការចូលរួមដោយរដ្ឋដែលត្រូវបានគេរាយការណ៍ថាគាំទ្រអ៊ីស្រាអែល ក្នុងអំឡុងពេលសង្គ្រាមចុងក្រោយរបស់ខ្លួនលើតំបន់ ហ្កាហ្សា។ លោកបានទទួលស្គាល់ថា ដោយសារទំហំ និងភាពស្មុគស្មាញនៃស្ថានភាព គ្មានប្រទេសណាមួយហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីយ៉ាងសំខាន់នោះទេ។

ទន្ទឹមនឹងនេះ ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើបទឈប់បាញ់ម្តងហើយម្តងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ghazi Hamad មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាសនិងជាសមាជិកនៃគណៈប្រតិភូចរចា បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានប្រព្រឹត្តការរំលោភបំពាន៨១៣ លើក ចាប់តាំងពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ហើយជាមធ្យមអ៊ីស្រាអែលបានបំពានប្រហែល២៥លើក ក្នុងមួយថ្ងៃ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm