កម្ពុជា ទទួលវត្ថុបុរាណខ្មែរចំនួន៣រូប ពីសារមន្ទីរជាតិសិល្បៈអាស៊ី​នៃ​វិទ្យាស្ថាន​ស្និត​សូនី​ញាន​សហ​រដ្ឋអាមេរិក

2025/12/17 07:55:50 pm        255

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់​ពី​ធ្វើការ​ចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយ​សារ​មន្ទីរ​ជាតិ​សិល្បៈ​អាស៊ី​នៃ​វិទ្យាស្ថាន ស្និតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សា​នៃ​វិទ្យាស្ថាន​ស្និត​សូនីញាន ​បានសម្រេចជាផ្លូវការប្រគល់វត្ថុ បុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុង​ស.វ.ទី១២។

ការប្រគល់សម្បត្តិវប្បធម៌ដ៏ពិសិដ្ឋទាំង៣រូបនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយរកឃើញថា វត្ថុទាំងនេះត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងអសន្តិសុខ ដែលបង្កឱ្យមានអំពើចោរកម្មរីកសាយនៅក្នុងប្រទេស។ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តនិងមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការស្តារឡើងវិញនៃមរតកវប្បធម៌សម្រាប់ប្រជាជនកម្ពុជា។ នេះជាការសម្រេចចិត្តលើកដំបូងបង្អស់សម្រាប់សារមន្ទីរសិល្បៈអាស៊ី ក្នុងការបញ្ជូនសម្បត្តិវប្បធម៌មកប្រទេស ដើមវិញ ក្រោមគោលការណ៍នៃក្រមសីលធម៌របស់វិទ្យាស្ថានស្និតសូនីញាន។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា “កម្ពុជាតែងបញ្ជាក់ច្បាស់ថា វត្ថុបុរាណខ្មែរដែលបានបញ្ជូនមកមាតុភូមិកំណើតវិញ រួមទាំងវត្ថុទាំង៣នេះ មិនត្រឹមតែជាស្នាដៃសិល្បៈដ៏ពិចិត្រនោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្មែរ។ មិនតែប៉ុណ្ណោះ រតនៈសម្បត្តិទាំងនេះ គឺជាឱសថព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា ដែលបាន ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។

លោកជំទាវបណ្ឌិតសភាចារ្យ ថ្លែងបន្តថា “យើងមានសេចក្តីរំភើបរីករាយចំពោះកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានស្និតសូនីញាន ក្នុងភាពជាដៃគូប្រកបដោយភាពស្មោះត្រង់ និងជំនឿទុកចិត្តគ្នា ដែលបាន បង្កលក្ខណៈល្អប្រសើរដល់ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ទាំងនេះ។ យើងក៏សង្ឃឹមយ៉ាងមុតមាំដែរថា សារមន្ទីរដទៃទៀត នឹងយកគម្រូតាមវិទ្យាស្ថានស្និតសូនីញាន ក្នុងការអនុម័ត និងអនុវត្តគោលការណ៍ក្រម សីលធម៌នេះ ដែលជាគោលការណ៍ផ្តល់ភាពងាយស្រួលសម្រាប់ប្រទេសនានា ដូចជាកម្ពុជា ក្នុងការទាមទារ សម្បត្តិវប្បធម៌ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ”។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់សារមន្ទីរជាតិសិល្បៈអាស៊ី និងលោកប្រធាន Chase Robinson ជាពិសេសក្រុមការងារស្រាវជ្រាវ និង អភិរក្ស ដែលបានជួយកិច្ចការនេះឱ្យសម្រេចទៅបាន រួមទាំងស្ថានទូតអាមេរិកនៅភ្នំពេញ និងក្រុមការងាររបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុមការងារស្រាវជ្រាវជាតិនិងអន្តរជាតិ និងមន្ត្រីសារមន្ទីរដែលបានជួយគាំទ្រ។ ទន្ទឹមនេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណជាពិសេសដល់លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia ជាទីប្រឹក្សាផ្នែកច្បាប់របស់ក្រសួង និងកញ្ញា Melina Antoniadis នៃ NOTOS Strategies ដែលបានចូលរួមចរចានិងសម្របសម្រួលលើកិច្ចការនេះ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        218
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm