រុស្ស៊ី៖ រូបភាពផ្កាយរណបបង្ហាញពីការដាក់កងកម្លាំងរបស់រុស្ស៊ីចម្ងាយ ៥គីឡូម៉ែត្រកំពុងវាយសម្រុករុលទៅមុខកាលពីថ្ងៃអាទិត្យ ជាការវាយប្រហារទៅកាន់ភាគពាយ័ព្យនៃរដ្ឋធានីគីវ និងការប៉ុនប៉ងឈ្លានពានចូលទៅកាន់ទីក្រុងគីវភាគខាងកើត។

នៅក្នុងតំបន់ឆ្នេរភាគខាងត្បូង យោធារបស់ប្រទេសរុស្ស៊ីទំនងជាកំពុងបង្កើនកម្លាំង និងមានសញ្ញានានានៃការផ្លាស់ប្ដូរវិធីសាស្ត្រ ខណៈការវាយប្រហារដោយមីស៊ីលត្រូវបានដាក់ពង្រាយប្រឆាំងគោលដៅ។ វីដេអូបង្ហាញពីហេតុការណ៍នៃការប៉ះទង្គិចគ្នានៅក្នុងតំបន់ Bucha នៃជាយរដ្ឋធានីគីវ ជាទីដែលរុស្ស៊ីបានបរាជ័យធ្ងន់ធ្ងរត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គមកាលពីថ្ងៃអាទិត្យ៕
អត្ថបទ៖ សុខមាន