សកម្មភាពមនុស្សធម៌ត្រូវបានផ្អាកក្នុងក្រុងចំនួន២ក្រោយការប៉ះទង្គិចនៅSouth Kivu ប្រទេសកុងហ្គោ

2025/12/17 03:09:55 pm        90

អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា បន្ទាប់ពីការប៉ះទង្គិចគ្នានៅក្នុងតំបន់ជាច្រើននៃខេត្ត South Kivu ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC) សកម្មភាពមនុស្សធម៌ទាំងអស់នៅតែត្រូវបានផ្អាកនៅក្នុងក្រុង Fizi និងក្រុង Baraka។

លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយដកស្រង់សម្តីពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA)ថា អំពើហិង្សាចុងក្រោយ បានបង្កឲ្យមានការភ័យខ្លាចក្នុងចំណោមជនស៊ីវិល ហើយដៃគូរបស់អង្គការសហប្រជាជាតិ បានរាយការណ៍ពីការចូលលួចជំនួយដោយក្រុមជនប្រដាប់អាវុធ។

អាជ្ញាធរតំបន់បានប៉ាន់ប្រមាណថា ចាប់តាំងពីថ្ងៃទី៨ ខែធ្នូមក មនុស្សប្រហែល ១១០.០០០នាក់ បានភៀសខ្លួនទៅកាន់តំបន់ផ្សេងៗនៃខេត្ត South Kivu ខណៈអ្នកផ្សេងទៀតបានឆ្លងកាត់ចូលទៅក្នុងប្រទេសប៊ូរុនឌី។ លោក Haq និយាយថា អង្គការ OCHA បន្តចូលរួមជាមួយគ្រប់ភាគីទាំងអស់ ដើម្បីសម្រួលដល់សកម្មភាពសុវត្ថិភាពរបស់ក្រុមមនុស្សធម៌ និងបន្តប្រតិបត្តិការជំនួយ។

ទន្ទឹមនឹងនេះ មនុស្សជាង ៧៨.០០០ នាក់ រួមទាំងអ្នកស្វែងរកសិទ្ធិជ្រកកោន អ្នកវិលត្រឡប់ និងជនអន្តោប្រវេសន៍ បានឆ្លងចូលទៅក្នុងប្រទេសប៊ូរុនឌីពីខេត្តSouth Kivu ចាប់តាំងពីថ្ងៃទី ៥ ខែធ្នូ នេះបើយោងតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ។

យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា ករណីជំងឺអាសន្នរោគរាប់សិបករណី និងករណីជំងឺអុតស្វាយពីរករណី ត្រូវបានរាយការណ៍នៅក្នុងតំបន់ភៀសខ្លួន Gatumba ដែលនៅជិតព្រំដែនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយដៃគូអង្គការសហប្រជាជាតិដែលធ្វើការក្នុងវិស័យសុខាភិបាល កំពុងព្យាយាមទប់ស្កាត់ និងគ្រប់គ្រងការផ្ទុះឡើងជំងឺនេះ។

អត្ថបទដែលទាក់ទង

លោក Putin៖ រុស្ស៊ីនឹងសម្រេចបានគោលដៅសង្គ្រាម ដោយបន្តពង្រីក «តំបន់ទ្រនាប់»
2025/12/17 08:21:25 pm        1
បេសកជនបង់ក្លាដែស នៅឥណ្ឌា ត្រូវបានកោះអញ្ជើញ ពាក់ព័ន្ធបញ្ហាសន្តិសុខ នៅទីក្រុង Dhaka
2025/12/17 08:13:56 pm        2
អ្នកគាំទ្រប្រធានាធិបតីទុយនីស៊ី ប្រមូលផ្តុំគ្នា ស្របពេលមានការបែកបាក់នយោបាយកាន់តែជ្រៅ
2025/12/17 07:33:05 pm        6

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងវិទ្យាស្ថាន ITE សិង្ហបុរី គ្រោងចុះ MoU ជំរុញអភិវឌ្ឍន៍ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

2025/12/17 09:21:23 pm
​លោក Putin៖ រុស្ស៊ីនឹងសម្រេចបានគោលដៅសង្គ្រាម ដោយបន្តពង្រីក «តំបន់ទ្រនាប់»
2025/12/17 08:21:25 pm
​កម្ពុជា ថ្លែងអំណរគុណសហភាពអឺរ៉ុប ក្នុងវិស័យអភិវឌ្ឍន៍កម្ពុជា និងជំនួយសប្បុរសធម៌ជនភៀសសឹក
2025/12/17 08:16:35 pm
​បេសកជនបង់ក្លាដែស នៅឥណ្ឌា ត្រូវបានកោះអញ្ជើញ ពាក់ព័ន្ធបញ្ហាសន្តិសុខ នៅទីក្រុង Dhaka
2025/12/17 08:13:56 pm
​រដ្ឋសភា ថ្កោលទោស ចំពោះការឈ្លានពានរបស់ថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ
2025/12/17 07:43:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/17 06:05:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/17 10:47:43 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am