UN៖ ជនស៊ីវិលជាង ១០០នាក់ បានស្លាប់ក្នុងការវាយប្រហារយានដ្រូននៅតំបន់សង្រ្គាមស៊ូដង់ ក្នុងខែនេះ

2025/12/17 03:16:02 pm        85

ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៦ ធ្នូ) ថា មានជនស៊ីវិលយ៉ាងហោច ១០៤នាក់ រួមទាំងកុមារ ៤៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូនជាច្រើនលើកច្រើនសារ នៅក្នុងតំបន់សង្រ្គាម Kordofan របស់ប្រទេសស៊ូដង់ ចាប់តាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះមក។

លោក Volker Turk ប្រធានទីភ្នាក់ងារសិទ្ធិមនុស្ស UN បានសម្ដែងក្ដីបារម្ភពីកំណើនអរិភាពកាន់តែអាក្រក់ក្នុងប្រទេសនេះ ដោយសំដៅលើការប៉ះទង្គិចយ៉ាងហិង្សារវាងភាគីជម្លោះនៅតំបន់ Kordofan ដែលជាតំបន់មួយមានរដ្ឋចំនួន៣ នៅភាគកណ្តាល និងភាគខាងត្បូងប្រទេសស៊ូដង់។

លោក Turk មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀតអំពីអ្នកដែលនៅពីក្រោយការវាយប្រហារដោយយានដ្រូនទាំងនោះទេ ដោយគ្រាន់តែនិយាយថា ការវាយប្រហារកើតឡើងលើមន្ទីរពេទ្យ សាលាមត្តេយ្យ និងមូលដ្ឋានរបស់អង្គការសហប្រជាជាតិ។

កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) កំពុងតែធ្វើសង្រ្គាមទល់នឹងយោធាស៊ូដង់ អស់ជាង ២ឆ្នាំមកហើយ ហើយថ្មីៗនេះ ការប្រយុទ្ធផ្ដោតទៅកាន់តំបន់ Kordofan ដែលសម្បូរដោយប្រេង បន្ទាប់ពីយោធាប៉ារ៉ា RSF បានកាន់កាប់ក្រុង Al-Fasher នៅតំបន់ Darfur។ យោងតាមអង្គការសហប្រជាជាតិ ជម្លោះនៅស៊ូដង់ បានសម្លាប់មនុស្សយ៉ាងតិច ៤ម៉ឺននាក់ហើយ និងបង្កើតវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ជាមួយនឹងមនុស្សជាង ១៤លាននាក់ រត់ភៀសខ្លួនពីអំពើហិង្សា៕

អត្ថបទដែលទាក់ទង

លោក Putin៖ រុស្ស៊ីនឹងសម្រេចបានគោលដៅសង្គ្រាម ដោយបន្តពង្រីក «តំបន់ទ្រនាប់»
2025/12/17 08:21:25 pm        1
បេសកជនបង់ក្លាដែស នៅឥណ្ឌា ត្រូវបានកោះអញ្ជើញ ពាក់ព័ន្ធបញ្ហាសន្តិសុខ នៅទីក្រុង Dhaka
2025/12/17 08:13:56 pm        2
អ្នកគាំទ្រប្រធានាធិបតីទុយនីស៊ី ប្រមូលផ្តុំគ្នា ស្របពេលមានការបែកបាក់នយោបាយកាន់តែជ្រៅ
2025/12/17 07:33:05 pm        6

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងវិទ្យាស្ថាន ITE សិង្ហបុរី គ្រោងចុះ MoU ជំរុញអភិវឌ្ឍន៍ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

2025/12/17 09:21:23 pm
​លោក Putin៖ រុស្ស៊ីនឹងសម្រេចបានគោលដៅសង្គ្រាម ដោយបន្តពង្រីក «តំបន់ទ្រនាប់»
2025/12/17 08:21:25 pm
​កម្ពុជា ថ្លែងអំណរគុណសហភាពអឺរ៉ុប ក្នុងវិស័យអភិវឌ្ឍន៍កម្ពុជា និងជំនួយសប្បុរសធម៌ជនភៀសសឹក
2025/12/17 08:16:35 pm
​បេសកជនបង់ក្លាដែស នៅឥណ្ឌា ត្រូវបានកោះអញ្ជើញ ពាក់ព័ន្ធបញ្ហាសន្តិសុខ នៅទីក្រុង Dhaka
2025/12/17 08:13:56 pm
​រដ្ឋសភា ថ្កោលទោស ចំពោះការឈ្លានពានរបស់ថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ
2025/12/17 07:43:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/17 06:05:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/17 10:47:43 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am