របាយការណ៍៖ កិច្ចប្រជុំកំពូល Trump-Kim ទំនងមាននៅឆ្នាំ២០២៦ ខណៈទីក្រុងសេអ៊ូលមិនពាក់ព័ន្ធ

2025/12/17 03:25:01 pm        80

ឱកាសនៃការមានកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក នៅឆ្នាំ២០២៦ ហាក់ដូចជាលេចរូបភាពកាន់តែខ្ពស់ត្រដែតជាងមុន ប៉ុន្តែការរស់ឡើងវិញនូវកិច្ចសន្ទនាអន្តរកូរ៉េ ទំនងមិនកើតឡើងក្នុងពេលខាងមុខដ៏ខ្លីនោះឡើយ។ នេះបើយោងតាមការចេញរបាយការណ៍ទស្សនវិស័យឆ្នាំ២០២៦ ដោយវិទ្យាស្ថានស្រាវជ្រាវដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាល។

កាលពីថ្ងៃអង្គារ (ទី១៦ ខែធ្នូ) វិទ្យាស្ថានកិច្ចការបរទេស និងសន្តិសុខជាតិ (IFANS) បានឲ្យដឹងនៅក្នុងការព្យាករប្រចាំឆ្នាំរបស់ខ្លួនថា ទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់ទីក្រុងព្យុងយ៉ាង ជាមួយប្រទេសចិន និងរុស្ស៊ី កំពុងធ្វើឲ្យប៉ះពាល់បន្តិចម្ដងៗដល់ការបំផុសទឹកចិត្តរបស់ប្រទេសនេះ ក្នុងការពាក់ព័ន្ធជាមួយទីក្រុងសេអ៊ូល បើទោះបីជាការជាប់គាំង រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដែលបន្តមានរហូតដល់ឆ្នាំ២០២៥ មិនចាំបាច់ឆ្លងចូលដល់ឆ្នាំ២០២៦ ក៏ដោយ។

របាយការណ៍បានលើកឡើងអំពីកិច្ចប្រជុំកំពូល Trump-Kim (Donald Trump- Kim Jong Un) ថា៖ «លទ្ធភាពនៃកាមានកិច្ចប្រជុំកម្រិតមេដឹកនាំជាថ្មី បានឡើងខ្ពស់ដល់កម្រិតជាក់លាក់មួយ ដោយមេដឹកនាំទាំង ២ បានចែករំលែកចំណុចរួម ដែលមានរួមទាំងបំណងប្រាថ្នាទៅវិញទៅមក ដើម្បីឲ្យមានកិច្ចប្រជុំកំពូលនេះ ក្របខ័ណ្ឌនៃការរួមរស់ដោយសន្តិភាព និងការកាត់ចោលរបៀបវារៈនៃការរំសាយអាវុធនុយក្លេអ៊ែរទៅដំណាក់កាលក្រោយ»។

របាយការណ៍បានបញ្ជាក់បន្ថែមថា ជាពិសេស ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Trump ទៅកាន់ប្រទេសចិន នៅខែមេសា ឆ្នាំ២០២៦ អាចបើកឧកាស ដើម្បីធ្វើឲ្យមានឡើងវិញនូវកិច្ចពិភាក្សា Trump-Kim ដែលមិនមានសកម្មភាព ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៦ តែកិច្ចប្រជុំកំពូលបែបនេះ នឹងមិនចាំបាច់ធ្វើឡើងតែនៅក្នុងប្រទេសចិននោះឡើយ៕

អត្ថបទដែលទាក់ទង

លោក Putin៖ រុស្ស៊ីនឹងសម្រេចបានគោលដៅសង្គ្រាម ដោយបន្តពង្រីក «តំបន់ទ្រនាប់»
2025/12/17 08:21:25 pm        1
បេសកជនបង់ក្លាដែស នៅឥណ្ឌា ត្រូវបានកោះអញ្ជើញ ពាក់ព័ន្ធបញ្ហាសន្តិសុខ នៅទីក្រុង Dhaka
2025/12/17 08:13:56 pm        2
អ្នកគាំទ្រប្រធានាធិបតីទុយនីស៊ី ប្រមូលផ្តុំគ្នា ស្របពេលមានការបែកបាក់នយោបាយកាន់តែជ្រៅ
2025/12/17 07:33:05 pm        6

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងវិទ្យាស្ថាន ITE សិង្ហបុរី គ្រោងចុះ MoU ជំរុញអភិវឌ្ឍន៍ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

2025/12/17 09:21:23 pm
​លោក Putin៖ រុស្ស៊ីនឹងសម្រេចបានគោលដៅសង្គ្រាម ដោយបន្តពង្រីក «តំបន់ទ្រនាប់»
2025/12/17 08:21:25 pm
​កម្ពុជា ថ្លែងអំណរគុណសហភាពអឺរ៉ុប ក្នុងវិស័យអភិវឌ្ឍន៍កម្ពុជា និងជំនួយសប្បុរសធម៌ជនភៀសសឹក
2025/12/17 08:16:35 pm
​បេសកជនបង់ក្លាដែស នៅឥណ្ឌា ត្រូវបានកោះអញ្ជើញ ពាក់ព័ន្ធបញ្ហាសន្តិសុខ នៅទីក្រុង Dhaka
2025/12/17 08:13:56 pm
​រដ្ឋសភា ថ្កោលទោស ចំពោះការឈ្លានពានរបស់ថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ
2025/12/17 07:43:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/17 06:05:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/17 10:47:43 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am